កម្ពុជា៖ បើយោងតាមគេហទំព័រ Time and date បានឲ្យដឹងថានៅថ្ងៃទី២១ ខែធ្នូនេះ នឹងកើតមានព្រឹត្តិការណ៍ប្រចាំឆ្នាំមួយគឺសិសិរស៊ុលស្ទិស ដែលមានន័យថាពេលយប់មានរយៈពេលយូរជាងពេលថ្ងៃ។ ជាទូទៅនៅក្នុងខែធ្នូរវាងថ្ងៃទី២១និង២២ កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយ នៅលើខ្សែស្របទី២៣.៤°ខាងត្បូងអេក្វាទ័រ ដូច្នេះប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងនឹងជួបប្រទះ រយៈពេលយប់វែងជាងពេលរាល់ដង។

កាំរស្មីរបស់ព្រះអាទិត្យពេលថ្ងៃត្រង់នឹងកែងនៅចំណុចណាមួយនៅលើខ្សែស្របខាងត្បូងអេក្វាទ័រ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តំបន់ប្រទេសដែលស្ថិតនៅអឌ្ឍគោលខាងជើងមានដូចជាអាមេរិកខាងជើង អាមេរិកកណ្ដាល អឺរ៉ុប អាស៊ី និងអាហ្វ្រិកខាងកើត។ ប្រទេសកម្ពុជារបស់យើងនៅក្នុងចំណោមប្រទេសជាច្រើនដែលស្ថិតក្នុងព្រឹត្តិការណ៍សិសិរស៊ុលស្ទិសនេះ ហើយថ្ងៃចន្ទទី២១នេះដែរវេលាម៉ោង១៧:០២ល្ងាច(ម៉ោងនៅកម្ពុជា) កាំរស្មីព្រះអាទិត្យនឹងប៉ះកែងខ្សែស្របខាងត្បូងអេក្វាទ័រ។

គួរបញ្ជាក់ផងដែរថា សម្រាប់ប្រទេសកម្ពុជារបស់យើង នៅថ្ងៃទី២១ ខែធ្នូនេះ ព្រះអាទិត្យនឹងរះឡើងនៅម៉ោង៦:១៤ព្រឹក និងលិចទៅវិញនៅម៉ោង៥:៤១ល្ងាច ហើយពេលថ្ងៃមានរយៈពេលត្រឹមតែ១១ម៉ោងនិង២៧នាទីប៉ុណ្ណោះ។ នៅថ្ងៃនេះដែរ ព្រះអាទិត្យមានចម្ងាយពីផែនដី ១៤៧.១៦លានគីឡូម៉ែត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]