កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀងប្រុស BTS ដែលកំពុងតែជះឥទ្ធិពល ដ៏ល្បីល្បាញរបស់ខ្លួន នៅទូទាំងពិភពលោក ត្រូវបានអ្នកគាំទ្រកត់សម្គាល់ ពីរបៀបដែលសមាជិកម្នាក់ៗ ចូលចិត្តជ្រើសរើសសម្លៀកបំពាក់ ដែលមានទំហំធំៗ លាក់បាំងរូបរាងពិតរបស់ពួកគេ ជាពិសេសនោះគឺ កូនពៅ Jungkook ថ្វីត្បិតតែមានសាច់ដុំធំ ចូលចិត្តពាក់អាវធំៗ តែចង្កេះរបស់ Jungkook តូចមែនទែន សឹងមិនគួរឲ្យជឿ។


ថ្មីៗនេះ នៅលើបណ្ដាញអ៊ីនធើណែត មានអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធើណែតជាច្រើន បានពិភាក្សាគ្នា អំពីសមាជិកក្រុម BTS ដែលចូលចិត្តពាក់អាវយឺតប៉ោងធំៗ លាក់បាំងរូបរាងធម្មជាតិរបស់ពួកគេ។ តែទោះជាយ៉ាងណា ការស្លៀកពាក់របស់ Jungkook នៅពេលសម្តែងម្តងៗ មិនអាចលាក់បាំងពីភ្នែករបស់អ្នកគាំទ្របានឡើយ ពិសេសទំហំចង្កេះដ៏តូចស្តើងរបស់លោក ត្រូវបានអ្នកគាំទ្រសង្កេតឃើញ ពេញៗភ្នែក។


នៅពេលដែលលោក ពាក់អាវជាមួយនិងខ្សែក្រវ៉ាត់ចង្កេះ និងពេលខ្លះ ឈុតដែលលោកពាក់រាងស្ដើងបន្តិច ធ្វើឲ្យហ្វេនៗឃើញច្បាស់ពីភាពមាំមួន នៃរាងកាយរបស់លោក ដែលពោរពេញដោយសាច់ដុំដ៏មាំ បញ្ជាក់ពីរាងកាយដែលមានសុខភាពល្អ។


ស្របគ្នានោះអ្នកគាំទ្របានបញ្ចេញមតិដូចជា ៖
"ឡូយណាស់ Jungkook មើលទៅដូចជាតុក្កតាអីចឹង"
"ក្រឡេកមើលសាច់ដុំទាំងនោះ ទាំងភ្លៅ និងពោះរបស់ Jungkook ពិតជាស្អាតណាស់"
"Jungkook មានសាច់ដុំធំៗ ដូច្នេះហើយយើងអាចមើលឃើញចង្កេះពីធម្មជាតិរបស់គាត់ គឺតូចស្តើងបែបនេះ"
"ខ្ញុំសង្ឃឹមថា ខ្ញុំនឹងមានចង្កេះតូចដូចជា Jungkook"
"វាដូចជា ខ្ញុំអាចប្រើបាតដៃរបស់ខ្ញុំដើម្បីវាស់ចង្កេះ Jungkook បាន"
"វាធ្វើឲ្យខ្ញុំចង់ធ្វើការនៅទីនោះដែរ" ៕
WAIST pic.twitter.com/22V8TYIY49
— JK archive. (@DailyofJK) November 16, 2020


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]