បរទេស៖ ក្មេងប្រុសឈ្មោះ Ryan Kaji អាយុ9ឆ្នាំរកប្រាក់បាន ជិត30លានដុល្លារក្នុងមួយឆ្នាំពីការបើកប្រអប់និង review ប្រដាប់ប្រដាក្មេងលេង និងហ្គេមនៅលើ YouTube គឺជា YouTuber ដែលមានរកចំណូលបានខ្ពស់បំផុតបីឆ្នាំជាប់គ្នា។
កុមារា Ryan Kaji មកពីរដ្ឋតិចសាស់រកលុយបាន 29.5លានដុល្លារពីឆានែល YouTube របស់គេឈ្មោះថា Ryan's World និងរកបានប្រហែលជា200លានដុល្លារទៀត ពីការលក់ប្រដាប់ប្រដាក្មេងលេង និងសម្លៀកបំពាក់ក្រោមយីហោ Ryan's world រួមទាំងឈុតគេងយប់យីហោ Marks & Spencer។ កុមាររូបនេះក៏បានចុះកុងត្រារាប់លានដុល្លារដើម្បីថត TV series ផ្ទាល់ខ្លួនរបស់គេ នៅលើប៉ុស្តិ៍ Nickelodeon ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សKaji ដែលត្រូវបានគេចាត់ទុកថាជា “child influencer” បានចាប់ផ្តើមបង្កើតវីដេអូ YouTube ដំបូងនៅខែមីនា ឆ្នាំ2015 បន្ទាប់ពីគេឃើញឆានែល review ប្រដាប់ប្រដាក្មេងលេងរបស់អ្នកដទៃ ហើយរូបគេក៏ប្រាប់ម្តាយគេថាខ្លួនចង់ធ្វើបែបនេះដែរ។
ក្រុមគ្រួសាររបស់កុមារា Kaji មានឆានែល YouTube រហូតដល់ទៅ9 ដែលឆានែល Ryan’s World គឺជាឆានែលដែលពេញនិយមបំផុតដោយមានអ្នក subscribe ចំនួន41.7លាននាក់ និងការចូលមើល12.2ពាន់លានដង។ វីដេអូដែលពេញនិយមបំផុតរបស់ Kaji គឺ Huge Eggs Surprise Toys Challenge ដែលមានអ្នកទស្សនាជាង2ពាន់លានដង ធ្វើឱ្យវាក្លាយជាវីដេអូមួយក្នុងចំណោម60វីដេអូ ដែលមានអ្នកមើលច្រើនបំផុតនៅលើ YouTube ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]