បរទេស៖ នៅលើបណ្តាញអ៉ីនធើណែត កំពុងតែបង្ករឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងការបង្ហោះ របស់តារាចម្រៀងស្រី Ariana Grande នូវរូបថតជាច្រើនសន្លឹកដែលបង្ហាញពីមិត្តប្រុសរបស់នាង បានសុំរៀបការ ជាមួយចិញ្ចៀនពេជ្រយ៉ាងធំ ។
ទៀតសោត វាពិតជាគួរឲ្យភ្ញាក់ផ្អើលទៅដល់អ្នកគាំទ្រ ក៏ដូចជាមហាជនខ្លាំង ដែលគូស្នេហ៍មួយគូនេះ បានបង្ហាញពីការភ្ជាប់ពាក្យ ជាសាធារណៈ ខណៈដែលពួកគេ ទើបមានទំនាក់ទនងស្នេហា បានតែ ១០ ខែតែប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមព័ត៌មានពី TMZ បានឱ្យដឹងថាគូស្នេហ៍មួយគូនេះ បានចាប់ផ្តើមទាក់ទងគ្នាតាំងពីខែកុម្ភៈឆ្នាំនេះ នៅពេលដែលមានគេបានឃើញរូបភាពរបស់អ្នកទាំងពីរ បានថើបគ្នាយ៉ាងរោលរាល នៅឯពិធីជប់លៀងជាមួយមិត្តភក្តិ។
គួរបញ្ជាក់ផងដែរថា មិត្តប្រុសរបស់នាង មានអាយុតិចជាងតារាចម្រៀងស្រីរូបនេះដល់ទៅ ២ ឆ្នាំ ហើយរូបគេ បច្ចុប្បន្នកំពុងធ្វើការក្នុងឧស្សាហកម្មអចលនទ្រព្យ ដែលជាអ្នកមានទ្រព្យស្តុកស្តម្តផងដែរ៕
ចូលរួមអបអរដល់គូស្នេហ៍មួយនេះផងដែរ!
សូមទស្សនារូបភាបខាងក្រោម៖





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]