តៃវ៉ាន់៖ កាលពីពេលថ្មីៗនេះ យោងតាមទំព័រ Sohu បានរាយការណ៍ថា តារាសម្ដែងស្រី Ruby Lin ហៅ ចៀវៃ បានបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីបានបង្ហោះស៊េរីរូបថតនៅលើបណ្ដាញសង្គម ដែលជារូបភាពកាបូប និងកាបូបស្ពាយ ពីប៊្រេនធំៗ សម្រាប់ជាកាដូដល់កូនស្រីតូចរបស់នាង រហូតដល់មានមនុស្សជាច្រើនបានដឹងថាកាបូបពណ៌ផ្កាឈូកមួយនៅក្នុងការបង្ហោះនោះ គឺជាកាបូបដែលមានការរចនាចុងក្រោយបំផុត ព្រមទាំងមានតម្លៃជិត ២០០០ ដុល្លា។
យ៉ាងណាមិញ នេះមិនមែនជាលើកទី ១ នោះទេ ដែល Ruby Lin បានធ្វើបង្កភាពភ្ញាក់ផ្អើលជាមួយនឹងកាដូដ៏មានតម្លៃបំផុតដល់កូនស្រីនាង ព្រោះមុននោះទៀត នាងក៏បានធ្វើឲ្យមានភាពរំជើបរំជួល ក្រោយពេលបានបង្ហាញរូបភាពចាន ស្រោបមាស ដែលបានប្រើសម្រាប់ដាក់ បបរ ឲ្យកូនស្រីរបស់នាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែពិសេសថែមទៀតនោះគឺ តារាស្រីរូបនេះ ថែមទាំងបានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍មួយថា គ្រឿងអលង្ការទាំងមូលរបស់នាង ដែលមានតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ នាងក៏បានសម្រេចចិត្ត ឲ្យទៅកូនស្រីនាង ផងដែរ ហើយនេះគឺជាការបង្ហាញមួយ ដែលធ្វើឲ្យមនុស្សជាច្រើននឹកស្មានមិនដល់ ថាកូនស្រីនាងទើបតែមានអាយុតិចនៅឡើយ តែក៏ទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនបែបនេះ ៕
សូមទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]