ថៃ៖ កាលពីពេលថ្មីៗនេះតារាសម្ដែង Kaew Jarinya បានសម្រេចចិត្តរៀបការជាមួយគូស្នេហ៍ Tony ធ្វើឲ្យមហាជនជាច្រើនរំភើបជំនួសអ្នកទាំងពីរជាខ្លាំង។ បើទោះបី តារាស្រីរូបនេះ មិនបានរៀបចំកម្មវិធីអធិកអធមក៏ពិតមែន តែក្នុងពិធីទាំងមូល មើលទៅពិតជាមានក្ដីសុខតែម្ដង ខណៈមានសាច់ញាតិ និងមិត្តភក្ដិជិតស្និទ្ធប៉ុន្មាននាក់ប៉ុណ្ណោះដែលចូលរួម។
ចំណែកនាពេលរសៀលនៃ ពិធីជប់លៀងអាពាហ៍ពិពាហ៍របស់ តារាស្រីរូបនេះ ក៏បានរៀបចំឡើងយ៉ាងសប្បាយរីករាយ ព្រមជាមួយនឹងការចូលរួមពីភ្ញៀវកិត្តិយសជាច្រើននាក់ ហើយកម្មវិធីទាំងមូលពិតជាអ៊ូអរ សប្បាយរីករាយតែម្ដង។ ក្នុងនោះដែរ គេសង្កេតឃើញ Kaew មានស្ទាយ៍ថ្មីខុសពីកូនក្រមុំដទៃ ដោយនាងបានលាបពណ៌សក់សខាងមុខ ព្រមទាំងសក់ខ្មៅខាងក្រោយ មើលទៅពិតជាប្លែកភ្នែកតែម្ដង។ ទោះបីជាលាបសក់ពីរពណ៌ តែពេលតារារូបនេះតុបតែងខ្លួនស្លៀកឈុតកូនក្រមុំ មើលទៅពិតជាស្រស់ស្អាតលេចធ្លោខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយរៀបការរួចជាងមួយសប្ដាហ៍ គេឃើញកូនក្រមុំថ្មោងថ្មីរូបនេះ បានផ្លាស់ប្ដូរពណ៌សក់ខាងមុខពីសទៅពណ៌បៃតងវិញ ហើយរូបភាពប្ដូរពណ៌សក់ថ្មីនេះ កាន់តែធ្វើឲ្យសម្រស់នាង ស្រស់ស្អាត ស៊ីវិល័យថែមមួយកម្រិត។ ជាមួយគ្នានេះដែរ រូបភាពថ្មីនេះនាងបានស្លៀកនៅឈុតបែបចិន ព្រមទាំងលែងស្ទាយ៍សក់ពណ៌បៃតង លាយខ្មៅពិតជាប្លែក ហើយរូបទាំងនេះអាចបង្ហាញឲ្យគ្រប់គ្នាបានឃើញថា នាងចូលចិត្តរៀបចំខ្លួនឲ្យខុសពីគេផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]