បរទេស៖ យោងតាមប្រភពមួយបានឱ្យដឹងថា ក្រុមហ៊ុន Apple បានបិទហាងលក់រាយទាំងអស់របស់ខ្លួនជាបណ្តោះអាសន្ន នៅរដ្ឋកាលីហ្វ័រញ៉ា ហាងជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិក ព្រមទាំងហាងនៅម៉ិកស៊ិកនិងប្រេស៊ីល ហើយនឹងប្រុងបិទហាងចំនួន16បន្ថែមទៀតនៅទូទាំងចក្រភពអង់គ្លេស។ ដែលសរុបមកជិត100ហាង ប្រសិនបើយើងរាប់បញ្ចូលទាំងហាងដែលត្រូវបានបិទ នៅក្នុងប្រទេសអាល្លឺម៉ង់ និងហូឡង់កាលពីសប្តាហ៍មុន ដោយជិតមួយភាគប្រាំនៃទីតាំងរបស់ក្រុមហ៊ុននេះត្រូវបានបិទនៅទូទាំងពិភពលោក។
យោងតាមបញ្ជីឈ្មោះហាងដែលត្រូវបិទរបស់ Apple មានហាងដូចជា ហាងទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ា ហាងទាំងបួននៅរដ្ឋ Tennessee ហាងទាំងបីនៅរដ្ឋ Utah ហាងទាំងបួននៅរដ្ឋ Minnesota ពីរហាងនៅរដ្ឋ Oklahoma និងហាងនៅ Portland រដ្ឋ Oregon ហាងនៅ Anchorage រដ្ឋ Alaska, ហាងនៅ Omaha រដ្ឋ Nebraska; និងនៅ Albuquerque រដ្ឋ New Mexico នឹងត្រូវបិទនៅសប្តាហ៍ខាងមុខនេះ ក៏ដូចជាហាងចំនួន16បន្ថែមទៀតនៅចក្រភពអង់គ្លេស ម៉ិកស៊ិក និងប្រេស៊ីលដែលបានបិទនៅថ្ងៃទី20 ខែធ្នូ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមូលហេតុដែលហាងទាំងនេះត្រូវបានបិទ ជាពិសេសនៅរដ្ឋកាលីហ្វ័រញ៉ានោះ ព្រោះវាជាកន្លែងដែល COVID-19 ផ្ទុះខ្លាំងជាប់គ្នាក្នុងរយៈពេល4ថ្ងៃដែលបន្តតាំងតែពីសប្តាហ៍មុន ចំណែកទីក្រុងឡុងដ៍វិញលោកនាយករដ្ឋមន្រ្តី Boris Johnson ទើបតែដាក់ទីក្រុងនេះក្នុងភាពអាសន្នជាបន្ទាន់រួចមក។ ក្រុមហ៊ុន Apple បានបញ្ជាក់ប្រាប់នៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ដោយសារតែស្ថានភាពបច្ចុប្បន្នរបស់ Covid-19 នៅក្នុងសហគមន៍ខ្លះដែលយើងបម្រើសេវា យើងកំពុងបិទហាងជាបណ្តោះអាសន្ននៅក្នុងតំបន់ទាំងនោះ។
កាលពីម្សិលមិញរដ្ឋកាលីហ្វ័រញ៉ាបានផ្ញើសារតាមប្រព័ន្ធប្រកាសអាសន្នបន្ទាន់របស់ខ្លួន នៅក្នុងតំបន់ SF Bay Area ជាលើកដំបូងចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម ដោយបានផ្ញើសារទៅគ្រប់ទូរស័ព្ទទាំងអស់ ដើម្បីផ្តល់ដំណឹងឱ្យប្រជាពលរដ្ឋទាំងអស់បានដឹងថា បទបញ្ជាឱ្យនៅឯផ្ទះឥឡូវនេះបានដាក់ឱ្យអនុវត្តហើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]