បាកដាដ៖ កងកម្លាំងយោធាអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញនេះថា គ្រាប់រ៉ុក្កែតប្រភេទ Katyusha យ៉ាងហោចណាស់ចំនួន ៨គ្រាប់ ដែលបាញ់សំដៅទៅស្ថានទូតអាមេរិកក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់ បានបណ្តាលឱ្យខូចខាតដល់បរិវេណជុំវិញស្ថានទូត ប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ អគារ រថយន្ត និងធ្វើឱ្យទាហានអ៊ីរ៉ាក់ម្នាក់រងរបួស។
ឆ្លើយតបទៅនឹងបញ្ហានេះដែរ ស្ថានទូតអាមេរិកនៅក្នុងតំបន់ បានថ្កោលទោសចំពោះការវាយប្រហារនេះ ហើយបានជំរុញឱ្យមេដឹកនាំនយោបាយនិងរដ្ឋាភិបាលអ៊ីរ៉ាក់ទាំងអស់ ត្រូវចាត់វិធានការដើម្បីទប់ស្កាត់ការវាយប្រហារ ហើយត្រូវដាក់ទោសឱ្យបានធ្ងន់ធ្ងរនៅលើក្រុមណាដែលបានប្រព្រឹត្តរឿងនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា ក្រុមមន្រ្តីអាមេរិកក៏បានចេញមុខស្តីបន្ទោស ថានេះគឺជាទង្វើរបស់កងជីវពលគាំទ្រដោយអ៊ីរ៉ង់ ដែលតែងវាយប្រហារទៅលើទីតាំងនានារបស់អាមេរិកនៅអ៊ីរ៉ាក់ រួមទាំងនៅក្បែរស្ថានទូតក្នុងរដ្ឋធានីបាកដាដផងដែរ។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី មកដល់ពេលនេះមិនទាន់មានក្រុមគាំទ្រដោយអ៊ីរ៉ង់ណាមួយ ចេញមុខទទួលខុសត្រូវលើករណីវាយប្រហារទាំងនេះឡើយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]