កូរ៉េខាងត្បូង ៖ ក្រុម BLACKPINK បានបង្ហាញខ្លួនលើកដំបូង ប្រកបដោយភាពជោគជ័យ នៅថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៦ ដោយបទចម្រៀងដំបូងរបស់ពួកគេ មានចំណងជើងថា WHISTLE និង BOOMBAYAH។
ផ្នែកមួយនៃការចងចាំបំផុត នៅក្នុងបទចម្រៀងនោះ គឺនៅត្រង់ក្បាច់រាំរបស់ Rosé ដែលត្រូវរំកិលខ្លួន ទៅក្រោមសមាជិកផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្របគ្នានេះដែរ នៅក្នុងបទសម្ភាសន៍មួយ ជាមួយកម្មវិធី Star Road ក្នុងឆ្នាំ ២០១៨ សមាជិកក្រុម BLACKPINK បានមើលវីដេអូដំបូងរបស់ពួកគេ ជាមួយគ្នាខណៈពេលដែលពួកគេ ធ្វើការបកស្រាយពីភាពលំបាកផ្សេងៗ នៃការថតវីដេអូនោះ។
ពួកគេបានចែករំលែកមតិជាច្រើន ត្រង់កន្លែងដែល Rosé ត្រូវរំកិលខ្លួន នៅចន្លោះជើងរបស់សមាជិកផ្សេងៗ ដែលវាមើលទៅដូចជាងាយស្រួល តែវាមិនមែនជាការងាយនោះទេ។
ទន្ទឹមនឹងនោះ Rosé សមីខ្លួនផ្ទាល់ ក៏បានធ្វើការបកស្រាយពីអារម្មណ៍ពិត និងភាពលំបាក នៅពីក្រោយការថតឈុតនោះថា ៖
Jisoo ក៏បានចង្អុលបង្ហាញថា Rosé បានហាត់សមយ៉ាងច្រើន សម្រាប់ក្បាច់រាំមួយនេះ ហើយសមាជិកផ្សេងទៀតក៏បានយល់ស្រប។
ក្នុងនោះដែរ Rosé ក៏បានបន្តថា ៖
នៅចុងបញ្ចប់ Rosé បានយល់ស្របថា ភាពលំបាកទាំងនេះ វាពិតជាសមនឹងតម្លៃ។ វាក្លាយជាភាពលេចធ្លោមួយរបស់បទនេះផងដែរ ព្រោះវីដេអូចម្រៀង BOOMBAYAH នេះត្រូវបានគេចូលមើលច្រើនជាងគេ ក្នុងវិស័យ K-POP ក្រោយមានអ្នកចូលទស្សនាជាង មួយពាន់លានដង៕
បើប្រិយមិត្តមិនទាន់បានទស្សនាបទចម្រៀងនេះទេ សូមទស្សនាវីដេអូខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]