យល់ដឹង៖ ជាទូទៅ ពិធីសែននំអ៉ី ឬក៏Dongzhi Festival ឬWinter Solstice Festival ជាពិធីបុណ្យប្រពៃណីមួយ របស់ ប្រជាជនចិន ដែលតែងតែ ប្រារព្ធធ្វើឡើង នៅក្នុងខែធ្នូ ជារៀងរាល់ឆ្នាំ ដោយប្រជាពលរដ្ឋខ្មែរ ដែលមានជាប់ខ្សែ ស្រឡាយចិន ដូចជាខ្មែរ-ទាជីវ, ខ្មែរ-កាតាំង, ខ្មែរ-ហៃណាំ, ខ្មែរ-ចិនខិ ជាដើម។
សម្រាប់ ប្រជាជនចិន ពិធីសែននំអ៉ីនេះ ជាឱកាសនៃ ការជួបជុំគ្រួសារ យ៉ាងរីករាយ ដើម្បីទទួលទាន ម្ហូបអាហារ ជុំគ្នាមួយឆ្នាំម្តង ហេតុនេះ សមាជិកគ្រួសារទាំងអស់ ត្រូវតែមកជួបជុំគ្នា ទទួលទាននំអ៉ី ជុំគ្រួសារមិនអាច អាក់អានបានទេ។
អត្ថន័យនៃ ការសែននំអ៉ី សម្រាប់ប្រជាជនចិន គឺថ្ងៃតំណាងឲ្យ ការជួបជុំ ក្នុងក្រុមគ្រួសារ, តំណាងឲ្យ ការចេះស្រលាញ់គ្នា ស្រុះស្រួលគ្នា នៃសមាជិក ក្នុងគ្រួសារ, ជួបជុំគ្នាទទួលទាន នំអ៉ីដើម្បីនាំមក នូវលាភសំណាងល្អ, និងក៏ដូចជា ការដាស់តឿន ដល់កូនចៅទាំងអស់ថា ឆ្នាំថ្មីកើនអាយុ១ ឆ្នាំទៀតហើយផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]