ថៃ៖ ជាការពិតណាស់ តារាសម្ដែងស្រីថៃទាំងប៉ុន្មាននាក់ខាងក្រោមនេះ សព្វថ្ងៃសុទ្ធសឹងតែកំពុងមានឈ្មោះបោះសម្លេងខ្លាំងក្នុងសង្គមសិល្បៈថៃ ដោយសារតែពួកគេម្នាក់ៗមានទេពកោសល្យសមត្ថភាពពូកែៗ ពិសេសនោះគឺសម្រស់ម្នាក់ៗក៏ស្អាត លេចធ្លោមិនធម្មតាឡើយ។

ទន្ទឹមនឹងនេះដែរ បើទោះបីជាតារាស្រីទាំងនោះ មានសម្រស់ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍សម្រាប់មនុស្សគ្រប់គ្នាមែន ប៉ុន្តែបើងាកមកមើលពីជីវិតឯកជនរបស់គេវិញ មកទល់នឹងពេលនេះយើងឃើញថា គេនៅតែមិនទាន់មានម្ចាស់បេះដូងនៅឡើយទេ ខណៈវ័យរបស់ពួកគេម្នាក់ៗកាន់តែច្រើនទៅហើយក៏ដោយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាស្រីទាំងនោះមានដូចខាងក្រោម៖

១.Richy Orante

បន្ទាប់ពីតារាស្រីរូបបានចាប់ដៃគូសម្ដែងជាមួយនឹងលោក Itthipat អ្នកគាំទ្រជាច្រើនបានផ្គូរផ្គងពួកគេដើម្បីក្លាយជាគូស្នេហ៍ពិតប្រាកដ ប៉ុន្តែយ៉ាងនាងបាននិយាយថា ទំនាក់ទំនងពួកគេដូចបងប្អូននឹងគ្នាប៉ុណ្ណោះ។

Richy Orante

២.Chippy Sirin

ពេលដែល Chippy Sirin បានចូលរួមកម្មវិធីទូរទស្សន៍មួយ នាងបាននិយាយថា នាងក៏នៅលីវដែរ។

Chippy Sirin

៣.Pim Pimprapa

Pimprapa ធ្លាប់សារភាពថា នាងបានបែកជាមួយមិត្តប្រុសកាលពីឆ្នាំ ២០១៨ តែមកទល់បច្ចុប្បន្ន នាងមិនទាន់មានអ្នកណាឡើយ។

Pim Pimprapa

៤.Diana Flipo

Diana ក៏ដូចគ្នាដែរ នាងសារភាពថានាងក៏នៅលីវ ហើយម៉ាក់របស់នាងតែងតែសួរនាងអំពីរឿងនេះជាញឹកញាប់។

Diana Flipo

៥.Poo Praya

កាលពីដើមឆ្នាំ ២០២០ តារាស្រីរូបនេះ ក៏ទើបតែប្រកាសថា បានបែកជាមួយមិត្តប្រុសផងដែរ។

Poo Praya

៦.Baifern Pimchanok

តារាស្រីរូបនេះ ក៏ធ្លាប់បានបញ្ជាក់ផងដែរថា នាងមិនមែនមិត្តប្រុសនោះឡើយ។

Baifern Pimchanok

៧.Bee Namthip

យោងតាមបទសម្ភាសន៍ចុងក្រោយរបស់ Bee Namthip នាងបានបញ្ជាក់ថា ពេលនេះនាងមិនមានមនុស្សពិសេសអ្វីនោះទេ។

Bee Namthip

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]