ថៃ៖ ស្នេហាខុសវ័យរហូតទៅដល់ ១២ឆ្នាំរបស់ តារាសម្តែងប្រុស លោក New Wongsakorn និងតារាសម្ដែងស្រី កញ្ញា Now Tisanart កំពុងតែមានភាពផ្អែមល្ហែម ពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការបង្ហោះ ពីសកម្មភាពរស់នៅយ៉ាងមានសេចក្តីសុខ ក៏ដូចជាមានសុភមង្គល នៃស្នេហារបស់ពួកគេ។

យ៉ាងណាមិញ ជាថ្មីម្តង នៅលើគណនី អ៊ីនស្តារក្រាមជាផ្លូវការ​របស់ តារាសម្តែងប្រុសរូបនេះ បានបង្ហោះរូបភាព ពីសកម្មភាពជិវិតប្រចាំរបស់លោក​ជាមួយគូស្នេហ៍ តែលើកនេះខុសសព្វរាល់ដង​ ជាមួយរូបថតប៉ុន្មានសន្លឹក  បានឃើញហើយ ធ្វើឲ្យមហាជនទប់សំណើចមិនបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងទៅតាមរូបភាពទាំងនោះ តារាប្រុសរូបនេះ​មិនដឹងយកកូនសត្វជីងចក់ មកពីណា យកមកបន្លាច តារាសម្តែងស្រី Now Tisanart ដែលជាសង្សាររបស់ខ្លួន កំពុងតែគេងដណ្ដប់ភួយ បានធ្វើឲ្យរូបនាង មានការភិតភ័យ ស្លន់ស្លោរ ជាមួយទឹកមុខបែបកំប្លែងៗ ឃើញចង់តែអស់សំណើចជាងខ្លាំង។

លើសពីនេះទៀតសោត រូបភាពទាំងនេះ បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គមមួយនេះ មានការហួសចិត្តណាស់ដែរ ជាមួយគូស្នេហ៍ខុសជំនាន់មួយនេះ ដែលចេះរកនឹកឃើញ ចូលចិត្តលេងអីប្លែកៗ  យ៉ាងណាមិញ ទោះបីជាអាយុរាងជ្រេបន្តិច តែមើលទៅ អ្នកទាំងពីរ ចូលចិត្តលេងអ្វីបែបលេងសើច ដូចគូស្នេហ៍ក្មេងៗដទៃទៀតដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

តារាសម្តែង New និង​ Now
តារាសម្តែង Now និង​ New
តារាសម្តែងស្រី New ជាមួយទឹកមុខខ្លាចជីកចក់
តារាសម្តែងស្រី New ជាមួយទឹកមុខខ្លាចជីកចក់
តារាសម្តែងស្រី New ជាមួយទឹកមុខខ្លាចជីកចក់
តារាសម្តែងស្រី New ជាមួយទឹកមុខខ្លាចជីកចក់
តារាសម្តែងស្រី New ជាមួយទឹកមុខខ្លាចជីកចក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]