បាងកក៖ នៅថ្ងៃច័ន្ទ ទី២១ ខែធ្នូ នេះ ក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន ៣៨២នាក់បន្ថែមទៀត ដែលភាគច្រើនជាករណីឆ្លងចេញពីទីផ្សារលក់គ្រឿងសមុទ្រក្នុងខេត្តមួយ ក្បែរទីក្រុងបាងកក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។
ប្រភពដដែលបានឱ្យដឹងទៀតថា ករណីឆ្លងថ្មីនេះរួមមាន ៣៦០ករណី គឺជាកម្មករចំណាកស្រុកនៅខេត្តសាមុតសាខន ខណៈ ១៤ករណី ត្រូវបានរកឃើញនៅខេត្តចំនួន ៦ផ្សេងទៀតរបស់ថៃ រីឯ ៨ករណី គឺជាករណីនាំចូលពីក្រៅប្រទេស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីថ្ងៃអាទិត្យកន្លងទៅនេះ អាជ្ញាធរថៃបាននិយាយថា ពួកគេគ្រោងនឹងធ្វើតេស្តមនុស្សជាង ១០,០០០នាក់ ក្រោយពីមានករណីឆ្លងយ៉ាងច្រើន គឺជាង ៥០០ករណី ដែលជាប់ទាក់ទងនឹងទីផ្សារលក់គ្រឿងសមុទ្រមួយ នៅក្នុងខេត្តសាមុតសាខន។
គួរជម្រាបថា មកដល់ពេលនេះ ប្រទេសមានករណីឆ្លងកូវីដ-១៩ សរុប ៥,២៨៩ករណី ស្លាប់ ៦០ករណី និងជាសះស្បើយ ៤,០៥៣ករណី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]