កូរ៉េខាងត្បូង ៖ ប្រិយមិត្តច្បាស់ជាជ្រាបរួចមកហើយ អំពីការរស់នៅរបស់សិល្បករក្នុងវិស័យ Kpop ចាប់តាំងពីនៅហ្វឹកហាត់មក គឺពួកគេត្រូវរស់នៅជាមួយគ្នា ជាពិសេសពេលដែលពួកគេបាន Debut រួច ការចូលរួមកម្មវិធីផ្សេងៗ ការញ៉ាំ និងគេង គឺតែងនៅជាមួយគ្នាជានិច្ច។
![](https://s9.kh1.co/0c/0cf0a8f0d973bef6af2d82a0f0455dbf9b030eec.jpeg)
យ៉ាងណាមិញ ក្រុមតារាចម្រៀងស្រី TWICE ក៏ដូច្នេះដែរ ពួកគេតែងតែរស់នៅ និងធ្វើអ្វីៗជាមួយគ្នា ហើយនៅពេលដែលពួកគេត្រូវឃ្លាតពីគ្នា រយៈពេលយូរនោះ ប្រាកដជាមានការនឹករលឹកគ្នាខ្លាំងជាមិនខាន។
ទន្ទឹមនឹងនេះ Sana សមាជិកក្រុម TWICE បានធ្វើឲ្យ Jihyo រំភើបចិត្តយ៉ាងខ្លាំង ក្រោយបានជួបគ្នាវិញ បន្ទាប់ពី Sana ត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
![](https://s9.kh1.co/2d/2df4cd2a1ed0de9b3272119ee667f503fd0d60c7.jpg)
ស្របគ្នានេះ នៅថ្ងៃទី ២០ ខែ ធ្នូ នេះ Sana បានធ្វើឲ្យអ្នកគាំទ្រលែងព្រួយបារម្ភ ក្រោយបានបញ្ចេញវីដេអីមួយ នៅលើបណ្តាញសង្គម Instagram ផ្លូវការរបស់ TWICE ដែលបង្ហាញពីការដែល Sana រត់ទៅជួបជាមួយនឹង Jihyo ដំបូងគេ។ ក្នុងពេលនោះ Jihyo ពិតជារំភើបចិត្តជាខ្លាំង ហើយនាងមិនអាចលាក់អារម្មណ៍រំភើបនោះបានទេ។
![](https://s9.kh1.co/bf/bfd40f07462e69519d99a02b6a89dc93a2854d22.jpg)
គួរបញ្ជាក់ផងដែរថា Sana ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកចំនួន ១៤ថ្ងៃ ក្រោយបានប៉ះពាល់ផ្ទាល់ជាមួយនឹង Chungha ដែលបានធ្វើតេស្តរកឃើញ វិជ្ជមាន កូវីដ-១៩ កាលពីពេលថ្មីៗកន្លងទៅនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]