ភ្នំពេញ៖ កម្លោះសង្ហាលោក ម៉ឺន ឯកសុភារិទ្ធ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់ជាមានសន្ទុះទីផ្សារក្នុងវិស័យសិល្បៈជាងមុន ដោយបច្ចុប្បន្នតារារូបនេះ កាន់តែមានភាពមមាញឹក ជាមួយការថតខ្សែភាពយន្តថ្មីជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត គ្រប់រឿងដែលលោកសម្ដែង សុទ្ធសឹងតែគ្រងនៅតួឯក ដោយសារតារារូបនេះ មានទាំងរូបសម្បត្តិសង្ហា និងមានសមត្ថភាពអាចសម្ដែងបានយ៉ាងសាកសមគ្រងតួអង្គផងដែរ។
ជាមួយគ្នានេះដែរ ថ្មីៗនេះលោក ម៉ឺន ឯកសុភារិទ្ធ ក៏កំពុងថតនូវរឿងថ្មីដែលមានចំណងជើង «កាំជណ្ដើរទី៣» ដែលរឿងមួយនេះចង់បង្ហាញពីសម័យកាលជំនាន់ប៉ុលពត។ ហើយរឿងមួយនេះដែរ តារារូបនេះតម្រូវឲ្យដើរតួជាឪពុកគេ និងរៀបចំខ្លួនស្លៀកក្នុងសម្លៀកពណ៌ខ្មៅដូចទៅនឹងសម័យប៉ុពតពិតៗតែម្ដង។ ក្នុងនោះដែរ ខណៈដែលកំពុងថតរឿង មានប្លង់មួយ តម្រូវឲ្យតារារូបនេះរត់កាត់គ្រាប់បែកដើម្បីរត់ទៅជួយសង្គ្រោះ ហើយរត់ឱបកូនគេចពីគ្រាប់បែក តែភ្លាមៗក៏ត្រូវភ្លាត់ស្នៀត រហូតដល់លោករបួសមុខមានស្នាមចំហៀងខាងឆ្វេង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា មូលហេតុបណ្ដាលឲ្យតារារូបនេះរងរបួស និងមានស្នាមលើមុខមួយឆ្នូតលើមុខយ៉ាងដូច្នេះ ក៏ព្រោះតែត្រូវក្រចកដៃតួកូនស្រីឆូតលើមុខ ដែលមិនមែនថតខុសបច្ចេកទេសអ្វីនោះឡើយ។ បន្ទាប់ពីរបួសលើផ្ទៃមុខ តារារូបនេះ ក៏បានទៅព្យបាលភ្លាមៗ តែទោះបីជាយ៉ាងណា លោកក៏នៅតែបន្តថត ដើម្បីបញ្ចប់សាច់រឿងទាំងមូលផងដែរ។
តួយ៉ាងក្រោយពេលអ្នកគាំទ្រជាច្រើន បានឃើញរូបភាពដែលតារារូបនេះ បង្ហោះរួចមក ពួកគេបានសម្ដែងនៅក្ដីបារម្ភចំពោះតារារូបនេះគ្រប់គ្នា ព្រោះខ្លាចមានស្នាមលើផ្ទៃមុខទៅថ្ងៃមុខ៕
សូមទស្សនារូបភាពខាងក្រោម៖
សូមចុចលើLink ដើម្បីមើលរូបភាពរបួស លោក ម៉ឺនឯកសុភារិទ្ធ៖
https://www.facebook.com/meun.sopheap/posts/2846094022383010
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]