ចិន៖ កាលពីថ្មីៗនេះ តារាស្រីចិនលំដាប់ជួរមុខ Yang Mi បានទាក់ទាញចំណាប់អារម្មណ៍​មិនស្ទើរ ជាមួយរ៉ូបដែលមានពណ៌ផ្កាឈូក សំពោងផាយផាត់ ដែលបានបញ្ចេញល្វែងខាងលើ លាតត្រដាងស្មារបស់នាង  បង្ហាញសាច់ដ៏រលោងសម៉ងខៃ នៅក្នុងព្រឹត្តិការណ៍មួយ បានទាក់ភ្នែក មហាជនទាំងពួងតែម្តង។

យ៉ាងណាមិញ បន្ទាប់បង្ហាញខ្លួនមិនទាន់បានប៉ុន្មានផង ត្រូវបានមហាជនលើកមកវែកញែកធ្វើជាប្រធានបទ ដែលបានលើកឡើងនិយាយថា រ៉ូបអ្នកម៉ាក់កូនមួយរូបនេះ គឺជាផលិតផលរបស់ «មួយទឹក» ព្រោះគេត្រូវបានឲ្យដឹងថា តារាស្រីរូបនេះ មិនបានបញ្ជាទិញរ៉ូបមួយនេះនោះទេ ហេតុដូច្នេះត្រូវបានគេសង្ស័យថារូបនាង បានទិញតពីគេទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង តាមប្រភពដដែល ត្រូវបានគេឲ្យដឹងថា រ៉ូបមួយនេះជាប៊្រេនដ៏ល្បី Haute ដែលបានកុម្មង់ទិញមានតែមួយ ដោយអតីតម្ចាស់ Wendy Yu ដែលជាស្ត្រីម្នាក់ មានឥស្សរជននៅក្នុងសង្គមចិន បានទិញពាក់ រួចមកក៏ត្រូវបានដាក់លក់វិញ ។

មិនត្រឹមតែប៉ុណ្ណោះ មានមតិជាច្រើនយល់ឃើញថាក្នុងនាមជាតារាសម្តែងលំដាប់ A ដ៏ល្បីឈ្មោះ តែតារាស្រីរូបនេះ បែរជាប្រើប្រាស់វិធីបែបនេះ​ ទោះជាយ៉ាងណាក៏យើងមិនទាន់ដឹង ថាពិតឬយ៉ាងណា ក៏ព្រោះតែបច្ចុប្បន្ន មេម៉ាយរូបនេះ មិនទាន់ឆ្លើយតបនៅឡើយទេ៕

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi
Yang Mi
Yang Mi
Yang Mi ជាមួយរ៉ូបដែលគេរបស់មួយទឹក
Yang Mi ជាមួយរ៉ូបដែលគេរបស់មួយទឹក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]