ថៃ៖ មិនថាការកម្សាន្តនៅឯផ្ទះ ឬចេញទៅកន្លែងណាមួយនោះទេ ឃើញថា ជីវិតប្ដីប្រពន្ធ តារាស្រី Noey Chotika និងស្វាមី តែងតែចេញមកបង្ហាញពីសុភមង្គលផ្ទាល់ខ្លួន នៅក្នុងក្រុមគ្រួសារដ៏ពេញលេញ ដែលអ្នកណាៗឃើញហើយពិតជាសរសើរ ក៏ដូចជាប៉ងប្រាថ្នាចង់បានជីវិតគ្រួសារដូចជារូបនាង ផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ គឺជាពេលវេលាដ៏មានក្ដីសុខមួយទៀត ចំពោះតារាស្រីរូបនេះ ក្នុងឱកាសរៀបចំខួបកំណើតឲ្យស្វាមីរបស់ខ្លួន ដែលបាននាំគ្នាមកញ៉ាំអាហារពេលល្ងាច នៅក្នុងហាងដ៏ប្រណីតមួយ ពោរពេញដោយបរិយាកាសរ៉ូមែនទិក ដែលមើលទៅពិតជា សាកសមសម្រាប់គូស្វាមីភរិយាស្វីតៗដូចជា អ្នកទាំងពីរ ជាទីបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ក្នុងឱកាសរៀបចំខួបកំណើតតូចមួយ តារាស្រី Noey ថែមទាំងបានបង្ហាញឈុតឆាកដ៏ក្ដៅគគុក ខណៈបញ្ចេញស្នាមថើបជាមួយនឹងស្វាមីខ្លួន ធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នកទស្សនាជាច្រើន កាន់តែរំជើបរំជួល ពីសកម្មភាពដ៏ផ្អែមល្ហែម និងក្ដីស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមក យ៉ាងកក់ក្ដៅ ពីប្ដីប្រពន្ធអ្នកទាំងពីរ៕  

សូមទស្សនារូបភាពខាងក្រោម៖

 Noey 
Noey និង ស្វាមី 
Noey និង ស្វាមី 
រូបភាពស្វីត របស់ Noey និង ស្វាមី 
 ស្វាមី  របស់ Noey
រូបភាពស្វីត របស់ Noey និង ស្វាមី 
រូបភាពស្វីត របស់ Noey និង ស្វាមី 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]