ភ្នំពេញ៖ នេះជារឿងដ៏គួរស្រណោះនិង អាណិតដល់ សិល្បករជើងចាស់មួយរូបដែលធ្លាប់មានស្នាដៃសម្តែងភាពយន្តខ្មែរជាច្រើនរួមទាំងរឿង«ព្រះបាទត្រសក់ផ្អែម» ដែលលោកមានឈ្មោះថា សំ តារាវុទ្ធី បានធ្លាក់ខ្លួនឈឺធ្ងន់ ស្របពេលជីវភាពគ្រួសាររបស់លោក កំពុងតែខ្វះខាតខ្លាំងផងដែរ។

ដោយឡែក តារាជើងចាស់ម្នាក់នេះ ធ្លាប់បានសម្តែងជាតួអង្គឪពុកក្នុង ខ្សែភាពយន្ត«ព្រះបាទត្រសក់ផ្អែម» ផងដែរ ចំណែកក្រោយៗមក ក៏បាត់ខ្លួនសូន្យឈឹងដង ដោយមហាជនមួយចំនួនបានស្មានថាប្រហែលជាលោក ទៅរស់នៅស្រុកក្រៅហើយមើលទៅ ប៉ុន្តែផ្ទុយស្រលះ លោកកំពុងធ្លាក់ខ្លួនមានជំងឺធ្ងន់ធ្ងរ និងខ្វះខាតនៅថវិកាស្បៀងអាហារ សព្វបែបយ៉ាង ដោយគ្មាននរណាម្នាក់បានចាប់អារម្មណ៍ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញសូមបងប្អូនជនរួមជាតិរួមជាតិសប្បុរសជន ទាំងអស់ដែលលទ្ធភាព រួមទាំងសមាគមន៍សិល្បៈមេត្តាជួយសង្គ្រោះដល់សិល្បៈជើងចាស់ ដែលកំពុងខ្វះខាតថវិកាម្នាក់នេះផង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សំតារាវុទ្ធី  កាលនៅសម្តែងជាតួអង្គស្តេច
ទេព រិនដារ៉ូនិង សំតារាវុទ្ធី
សំតារាវុទ្ធី សម្តែងជាតួអង្គ ឪពុកព្រះបាទត្រសក់ផ្អែម
សំតារាវុទ្ធី សម្តែងជាតួអង្គ ឪពុកព្រះបាទត្រសក់ផ្អែម
សំតារាវុទ្ធី សម្តែងជាតួអង្គ ឪពុកព្រះបាទត្រសក់ផ្អែម
សំតារាវុទ្ធី កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]