សិង្ហបុរី៖ នៅថ្ងៃសៅរ៍នេះ សាច់មាន់ដែលបង្កើតក្នុងមន្ទីរពិសោធន៍របស់ក្រុមហ៊ុនអាមេរិក Eat Just បានអនុញ្ញាតឱ្យដាក់បម្រើជាប្រវត្តិសាស្ត្រ នៅឯភោជនីយដ្ឋាន1880 ក្នុងប្រទេសសិង្ហបុរី បន្ទាប់ពីទីភ្នាក់ងារម្ហូបអាហាររបស់ប្រទេសសិង្ហបុរីបានអនុញ្ញាតលើការលក់សាច់ប្រភេទនេះ។
សាច់មាន់ដែលបង្កើតឡើងដោយមន្ទីរពិសោធន៍ នឹងក្លាយជាសាច់ដែលត្រូវបានលក់ និងដាក់ឱ្យបរិភោគដំបូងគេនៅភោជនីយដ្ឋាន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Eat Just ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភោជនីយដ្ឋាន1880 ដែលត្រូវបានគេស្គាល់ថាមុខម្ហូបមានលក្ខណៈច្នៃប្រឌិតនោះ បានអោយដឹងថាសាច់មាន់ GOOD Meat នឹងមាននៅក្នុងមុខម្ហូបចំនួនបី ដែលមានតម្លៃប្រហែល23ដុល្លារ។
លោក Tetrick ដែលបានបង្កើតក្រុមហ៊ុន Eat Just ក្នុងឆ្នាំ2011មានប្រសាសន៍ថា ក្រុមហ៊ុនបានចាប់ផ្តើមបង្កើតសាច់មាន់ដោយប្រើកោសិកាសត្វ ចាប់តាំងពីឆ្នាំ2016មក។
ដើម្បីបង្កើតសាច់មាន់ GOOD Chicken កោសិកាសត្វមួយចំនួនតូចត្រូវបានយកចេញពីកសិដ្ឋាន។ បន្ទាប់មក កោសិកាត្រូវបានផ្តល់សារធាតុចិញ្ចឹមដូចជាអាស៊ីតអាមីណូ កាបូអ៊ីដ្រាត ជាតិរ៉ែ ខ្លាញ់ និងវីតាមីន ដែលជាប្រភេទសារធាតុចិញ្ចឹមដែលសត្វត្រូវការដើម្បីលូតលាស់ និងធំធាត់។ បន្ទាប់មកកោសិកាត្រូវបានរីកទៅជាសាច់ក្នុងអត្រាយ៉ាងលឿនដោយប្រើ bioreactor។
ពីការចាប់ផ្តើមរហូតដល់ចប់ដំណើរការ គឺចំណាយពេលប្រហែល14ថ្ងៃ ដើម្បីបង្កើតសាច់មាន់បែបនេះ។ វាលឿនជាងសាច់មាន់ធម្មតាដែលចំណាយប្រហែល45ថ្ងៃ រាប់ពីពេលមាន់កើត រហូតដល់ថ្ងៃសម្លាប់។ Eat Just មានរោងចក្រផលិតទាំងនៅភាគខាងជើងកាលីហ្វ័រញ៉ា និងសឹង្ហបុរីផងដែរ សម្រាប់ការផលិតសាច់នេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]