យល់ដឹង៖ ជាការ​ពិត ​នៅ​ខណៈពេល ដែល​ឆ្នាំ​ថ្មី ​ជិត​ចូល​មក​ដល់ មាន​មនុស្ស​ជា​ច្រើន ​តែងតែ​មាន​ត្រៀម​ ទិញ​ជា​កាដូរ ​ទុក​ជូន​ទៅ​កាន់ ​សមាជិកក្នុង ​ក្រុមគ្រួសារ គូរស្នេហ៍ មិត្ត​ភក្តិ​ជិត​ស្និទ្ធ  រួម​ទាំង ​មិត្ត​រួមការ​ងារ​​ ដើម្បី​ទុក​ជា ​ការ​ដឹង​គុណ ការគោរព​ និង​ក៏​ដូចជា ​ដើម្បី​បង្ហាញ​ពី ​ក្តី​ស្រលាញ់​ចំពោះ​គ្នា ​ទៅ​វិញ​ទៅមក​ផងដែរ​។

ក៏ប៉ុន្តែ ​ក្នុង​ចំណោម របស់​ជា​ច្រើន​នោះ ​ក៏មាន​របស់​ខ្លះ​ ដែល​តាម​អបិយ​ជំនឿ​ គេជឿជាក់​ថា​ វា​មិន​គួរ​ យក​មក​ធ្វើ​ជា ​កាដូរ​ផ្តល់​ជូន ​ឲ្យគ្នា​នោះ​ទេ។ កាដូរ​មាន ​អត្ថន័យ​សំខាន់ ​ខ្លាំង​ណាស់​សម្រាប់ ​អ្នក​គ្រប់​គ្នា​។ ហេតុនេះ ​មុន​នឹង​សម្រេច​ទិញ ​របស់​អ្វី​មួយ​ធ្វើ​ជា ​កាដូទៅ​ឲ្យ នរណាម្នាក់ត្រូវ​គិត​ ឲ្យ​បាន​ច្បាស់​លាស់​ ជា​មុន​សិន​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រោះ​ជា​ទូទៅ ​មនុស្ស​ខុស​គ្នា ​ការយល់​ឃើញ ​ក៏​ខុស​គ្នា ​អ្នក​ខ្លះ​ជឿ​ជាក់​ខ្លាំង ​លើរឿង​បែប ​អបិយជំនឿ។ ជាក់​ស្តែង អំណោយ​ខ្លះ ​ពិត​ជា​មាន​អត្ថន័យ ​អពមង្គល​ជា​ខ្លាំង​ ទៅ​កាន់​អ្នក​ដែលបាន ​ទទួល​វា ហេតុ​នេះ ​អ្នក​ត្រូវ​តែដឹង​ថា ​មិនមែន​របស់​ទាំង​អស់ ​សុទ្ធតែ​អាច​យកមក ​ធ្វើ​ជា​កាដូ បាន​ទាំង​អស់​នោះទេ​។ កាដូជា ​អាវុធ​មុខ​ពី​រ វា​អាច​ធ្វើ​ឲ្យ​ អ្នក​ទទួលក្តី​​ស្រលាញ់ ​ពេញ​ចិត្តអ្នក​កាន់តែ​ខ្លាំង ក៏ប៉ុន្តែ​វាក៏​អាច ​ធ្វើ​ឲ្យ​គេ​ស្អប់ ​អ្នក​បាន​ដូចគ្នា​ដែរ​។

តោះ​មក​ដឹង​ថា ​របស់​អ្វី​ខ្លះ​ដែល ​អ្នក​មិន​គួរ​ទិញ​ យក​មក​ធ្វើ​ជា ​កាដូរ​ឲ្យទៅ​កាន់​អ្នក​ដទៃ​៖

១. ឆ័ត្រ

 ឆ័ត្រ

ប្រសិន​បើ​ អ្នក​កំពុង​តែ​ គិត​ចង់​ទិញ ​កាដូទៅ​ឲ្យ ​មិត្ត​ភក្តិ​របស់​អ្នក ​ដូច្នេះ​ពេល​នេះ ​អ្នក​គួរ​គិត​សារ ​ឡើង​វិញ​។ យោ​ងទៅតាម ​ប្រជា​ជន​ចិន​ ការ​ដែល​ទិញ ​ឆ័ត្រ​ធ្វើ​ជា​កាដូឲ្យ​ទៅ​នរណាម្នាក់​នោះ​គឺ មាន​ន័យ​ថា ​ទំនាក់​ទំនង​របស់​អ្នក ​នឹង​ខិត​ជិត​ទៅ​កាន់ ​ការ​បែក​បាក់​ហើយ។ លើសពីនេះ ​វាក៏​​មិន​គួរ​ជា ​អំណោយ​ដែល ​ផ្តល់​ឲ្យក្នុង​ ថ្ងៃរៀប​ការ​ដែរ​។ ដូច្នេះ ​អ្នកគួរ​តែ​ចៀស​វាងជា​ ការ​ប្រសើរជាង​ ចំពោះ​អំណោយ​ដែល ​គ្មាន​សំណាង​នេះ ​ក្នុង​ឳកាស​ពិសេស ​ណាមួយ​របស់​អ្នក​។ បើ​ទោះ​បីវា ​ពិតជា​មាន​សារៈសំខាន់ នៅក្នុង​រដូវកាល ​ធ្លាក់​ភ្លៀង​ឬយ៉ាង​ណា ក៏ដោយ។

២. នាឡិកា​

នាឡិកា​

ការ​ដែល​ទិញ ​នាឡិកា​ធ្វើ​ជា ​កាដូរ​ជូន​នរណាម្នាក់ ​មានន័យ​ថា ​អ្នក​កំពុង​តែ​ប្រាប់ ​ពួកគេ​ថា​ពេល​វេលារបស់ ពួកគេ​បាន​មក​ដល់ ​ហើយវា​ប្រៀប​ដូចជា ​ការ​ជូន​ពរ​ឲ្យ ​ពួកគេ​ឆាប់ ស្លាប់​បែប​នេះ​ដែរ​។ នៅ​ប្រទេស​ចិន ​មនុស្ស​គ្រប់គ្នា ​ចៀស​វាង​ការ​ទិញ​ នាឡិកា​ធ្វើជា ​អំណោយ​ខ្លាំងណាស់។ ហេតុនេះ ​នាឡិកា​មិនមែនជា ​គំនិតល្អ​ទេ ​ប្រសិនបើ​អ្នក ​មាន​គម្រោង​នឹង ​ទិញ​ជា​កាដូរ​អំណោយ ​ជូន​មនុស្ស​ជា​ទី ​ស្រលាញ់ ឳពុកម្តាយ​ឬ ​មិត្ត​ភក្តិ​របស់​អ្នក​នោះ​។

៣. កន្ត្រៃ​

កន្ត្រៃ​

ការ​ទិញ​កន្ត្រៃ ​ធ្វើជា​កាដូរ​គឺ ​ជា​ប្រផ្នូល​មិន​ល្អ​មួយ​នេះ ​បើ​យោង​ទៅ​តាម ​គេហទំព័រ​Odd Random Thoughts គេ​ជឿថា​កាជូន​កន្ត្រៃ ​ធ្វើ​ជា​អំណោយ​គឺ ​មាន​ន័យ​ថា​ អ្នក​បានកាត់​ផ្តាច់​ ​នៅ​ទំនាក់​ទំនង ​នោះ​ហើយ។ ហើយ​តាម​ជំនឿ ​មួយ​ទៀត​ជឿជាក់​ថា ​ប្រសិនបើ​អ្នក​ទទួល ​កាដូរ​ជា​កន្ត្រៃ ក្នុង​ថ្ងៃមង្គល​ការ​នោះ ក៏មាន​ន័យ​ថា ​ពិធី​បុណ្យ​សព ​ក៏ជិត​ចូល មកដល់​ផងដែរ​។

៤. កន្សែង​ដៃ

កន្សែង​ដៃ

កន្សែង​ដៃ ត្រូវ​បាន​គេ​យល់ថា ជា​អំណោយ​ដែលមិនល្អ​ ​គេ​ជឿជាក់​ថា ​ការ​ផ្តល់​អំណោយ​ ជាកន្សែង​ដៃ​នឹង​នាំ មកនូវ​សំណាង​អាក្រក់ និងអពមង្គល​។ ​ព្រោះ​កន្សែង​ដៃ ​គេ​ប្រើ​ដើម្បី​ជូត​ទឹក​ភ្នែក ​ដូច្នេះ​ប្រសិនបើ ​អ្នក​ណា​ម្នាក់ទទួល ​កន្សែ​ងដៃ​ជា ​កាដូរ​នឹ​ងធ្វើ​ឲ្យ​ អ្នក​នោះ​ជួប​តែ ​បញ្ហា​នឹង​ជួប​រឿង​ ពិបាក​ចិត្ត​យំ ​រហូត​ផងដែរ​។

៥. វត្ថុ​ដែល​មាន​ពណ៌​ខ្មៅ​ស​

 វត្ថុ​ដែល​មាន​ពណ៌​ខ្មៅ​ស​

មនុស្ស​បុរាណ ​ចាត់​ទុក​ថា​ពណ៌​ខ្មៅ ​និង​ស​គឺជា ​និមិត្ត​រូប​នៃ ការ​ឈឺចាប់ ​និង​ទុក្ខ​ព្រួយ ​ដែល​ត្រូ​វបាន​គេ​ច្រើន ​ប្រើ​នៅ​ក្នុង​ពិធី​កាន់ទុក្ខ។ មនុស្សភាគ​ច្រើន ​តែងតែ​ពាក់​សម្លៀកបំពាក់ ​ពណ៌​ខ្មៅ​និង​ស ​នៅ​ឯងពិធី​បុណ្យ​សព ​ដូច្នេះ​វា​ជាការប្រសើរ​ ប្រសិនបើ ​អ្នក​ចៀស​វាង​កាដូ ដូច​ជា​សម្លៀក​បំពាក់ ឬវត្ថុផ្សេង​ៗ​ដែល​មាន ​ពណ៌​សនិង​ខ្មៅ​។

៦. ស្បែក​ជើង

ស្បែក​ជើង

អ្នក​អាច​គិត​ថា ​មើលទៅ​វា​ឆ្កួតៗ​ មិន​គួរ​ឲ្យ​ជឿ​ តែ​ចំពោះ​ជំនឿនៃ​ ការ​ជូន​ស្បែកជើង ​ធ្វើ​ជា​កាដូរនេះ បើ​នៅ​ប្រទេស​ចិន​ គេ​ចៀស​វាង​ដាច់​ខាត ​តែ​ម្តង​ជា​ពិសេស​ទិញ ​ជា​កាដូរក្នុង​ថ្ងៃ​ ចូល​ឆ្នាំ​ចិន​ព្រោះ ​វា​ត្រូ​វបាន​គេ​ជឿ​ថា វា​នឹង​នាំ​មក​ នៅ​សំណាងអាក្រក់​។

៧. កញ្ចក់​

 កញ្ចក់​

មនុស្ស​ភាគ​ច្រើន ​ផ្តល់​កញ្ចក់​ធ្វើ​ជា ​អំណោយក្នុង ​ពិធីមង្គលការ​ ហើយ​ប្រសិនបើ​ កញ្ចក់​នោះ​បែក​ មានន័យថា​ជា ​សំណាង​អាក្រក់​ រហូតដល់​ទៅ ​រយៈពេល​៧ឆ្នាំ​។ យោង​ទៅ​តាម ​ជំនឿមួយ​ចំនួន​ជឿជាក់​ថា ​នៅ​ពេល​ដែល​កញ្ចក់ ​មាន​ន័យ​ថា​ព្រលឹង ​របស់​យើង​ក៏ត្រូវបាន ​បំបែកទៅជា​បំណែក​។ ដូច្នេះ​ប្រសិន បើ​កញ្ចក់​នោះ​បែក ​មានន័យ​ថា​មាន ​គ្រោះ​ថ្នាក់​ដល់​ព្រលឹង​របស់​អ្នក​ វាស្តាប់​ទៅ​ហាក់​ដូចជា ​អបិយ​ជំនឿ​ខ្លាំង ​តែ​នេះ​គេជឿថា ​ជាការ​ពិត​។

៨. ផ្កា

ផ្កា

ផ្កាគឺ​ជា​អំណោយ ​ដ៏ពេញ​និយម​ទៅ​ហើយ​ នៅ​ពេល​ដែល​នរណាម្នាក់ ​ចង់​ផ្តល់​ជាកាដូរ ក៏​ដូច​ជា​ចូល​រួម ​អប​អរ​រឿង​អ្វី​មួយ ​ទៅ​កាន់​នរណាម្នាក់​។ ប៉ុន្តែជា​ទូទៅ ​មនុស្ស​បែរ​ជា ​ភ្លេចគិតពី​ការ​ពិត ​ដែល​នៅ​ពីក្រោយ ផ្កាទាំង​នោះ​ទេ។ ជាក់​ស្តែង ​ផ្កា​អា​ចជូន​ជា​កាដូ ​តែ​ធ្វើ​ក៏​ត្រូវបាន​ គេ​យក​ទៅ​ចូល​រួម ក្នុង​ពិធី​បុណ្យ​សព ​ដូចគ្នា​ដែរ​។ ហេតុនេះ ​ការ​ជ្រើស​រើស​ពណ៌ ​និង​ប្រភេទ​នៃផ្កា ​ជារឿងសំខាន់​មួយ ​ប្រសិន​បើអ្នក ​ពិតជា​ចង់​ទិញ​ផ្កា​ យក​មក​ធ្វើ​ជា ​កាដូជូន​នរណាម្នាក់​មែន​។ ឧទាហរណ៍៖ ផ្កា​កុលាប លីលី ពណ៌ស, ផ្កា​អ័រគីដេរ ជាដើម​។  

៩. ទាន​

ទាន​

យោ​ង​ទៅ​តាម ការ​លើក​ឡើង​របស់ ​មនុស្សមួយ​ចំនួន​ បាន​លើកឡើង​ថា ​ប្រសិន​បើ​អ្នក​ឲ្យទាន ​ដល់​នរណាម្នាក់ ​នោះ​អ្នក​ក៏កំពុង​តែ ​ដុត​ទំនាក់ទំនង ​រវាង​អ្នក​និង​ម្នាក់​នោះ​ ចោល​ផងដែរ​។ ឬតាម​ជំនឿ​ ផ្សេង​ទៀត​គេ​យល់​ថា ​ការ​ជូនទៀនជា កាដូរ​គឺ​ប្រៀប​ដូចជា ​នឹង​បង្ហាញ​ថា​នឹង​អាច​ជិត ​មាន​នៅ​ពីធី​បុណ្យ​សព ​ដូច្នេះ​ដែរ។

១០. ស្រោម​ដៃ

 ស្រោម​ដៃ

ស្រោម​ដៃគឺ ជា​របស់​មួយ​ ដែល​មិនថា​ បុរសឬស្រ្តី​នោះទេ ​តែងតែ​ដាក់​ជាប់​ខ្លួន​ ជា​ពិសេស​ក្នុង​រដូវ​រងារ​ ព្រោះ​វា​អាច​ ការ​ពារ​ដៃ​អ្នក​ពី​ អាកាសធាតុ​ត្រជាក់ ​បាន​យ៉ាងល្អ។ ក៏ប៉ុន្តែ​នេះ ​មិនមែន​ជា​កាដូល្អ ​ដែល​អ្នក​គួរផ្តល់​ជូន ​ទៅ​ឲ្យនរណាម្នាក់ នោះទេ។ ព្រោះ​វា​ត្រូវ​បាន​ គេ​ចាត់​ទុកថា​មិនមែន​ជា​ អំណោយ​វិជ្ជមាន ​ព្រោះ​គេ​ជឿជាក់​ថា ​ប្រសិន​បើ​អ្នកផ្តល់ ​កាដូ​ជា​ស្រោម​ដៃ ទៅកាន់​នរណាម្នាក់​នោះ ​មានន័យ​ថា​អ្នកនឹង​បាត់​បង់​ នៅទំនាក់ទំនង​មួយនោះ ជាមិន​ខាន​៕

ប្រភព៖ AND, Freakishland

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]