កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ២១ ខែ ធ្នូ ម្សិលមិញនេះ ក្រុមប្រឹក្សាសិល្បៈ Arts Council of Korea បានប្រកាសប្រគល់ពានរង្វាន់ Patron of the Arts ប្រចាំឆ្នាំ ដល់អ្នកដែលបានជួយឧបត្ថម្ភប្រាក់ ដើម្បីគាំទ្រទៅលើគ្រប់ផ្នែកនៃសិល្បៈក្នុងប្រទេស។

ក្នុងនោះដែរ ពានរង្វាន់សម្រាប់ក្រុមហ៊ុន មានចំនួន ៦ និងសម្រាប់បុគ្គលឆ្នើម ចំនួន ៤ ដោយក្នុងចំណោមបុគ្គលឆ្នើមទាំង ៤នោះ មាន​តែ ២រូបប៉ុណ្ណោះ ជាសិល្បករ គឺប្រធានក្រុម BTS RM និងតារាប្រុស Henry

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

RM ប្រធានក្រុម BTS ត្រូវបានគេដឹងថា លោកបានឧបត្ថម្ភប្រាក់ចំនួន ១០០ លានវ៉ុន (ប្រមាណជា ៩០,៤០០ ដុល្លារ) ដល់សារមន្ទីរជាតិនៃសិល្បៈទំនើប និងសហសម័យកាល គឺ National Museum of Modern Art and Contemporary Art កាលពីខែកញ្ញា ដែលថវិកានេះ ត្រូវបានប្រើដើម្បីផលិតសៀវភៅសិល្បៈដែលមិនមានបោះពុម្ពថ្មី និងពិបាកស្វែងរក។ ហើយសៀវភៅសិល្បៈទាំងនោះ ត្រូវបានបញ្ជូនទៅដល់ជាង ៤០០ កន្លែង នៅទូទាំងប្រទេសកូរ៉េខាងត្បូង​។

RM

ចំណែកសិល្បករម្នាក់ទៀត ដែលទទួលបានពាននេះ គឺ Henry ដែលលោកបានបង្កើតមូលនិធិ Henry Together នៅលើ YouTube កាលពីខែ មីនា ហើយលោកក៏ជា ឯកអគ្គរដ្ឋទូតកិត្តិយសនៃ Orchestra of Dream ដែលជាអង្គការតន្រ្តីកូរ៉េនៃ El Sistema ផងដែរ៕

Henry

សូមអបអរអ្នកទាំងពីរ ចំពោះពានរង្វាន់កិត្តិយមួយនេះ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]