បរទេស៖ ប្រទេសអូស្រ្តាលីបានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនបានរកឃើញករណីឆ្លងវីរុសកូរ៉ូណាបំលែងពូជថ្មី ដែលមានប្រភពចេញចក្រភពអង់គ្លេស ស្របពេលដែលហុងកុងនិងឥណ្ឌា សម្រេចផ្អាកជើងហោះហើរចេញពីប្រទេសនៅទ្វីបអឺរ៉ុប (ចក្រភពអង់គ្លេស) មួយនេះ ដោយសារភ័យខ្លាចវីរុសប្រភេទថ្មី។
អាជ្ញាធរអូស្រ្តាលីបានគូសបញ្ជាក់ថា អ្នកដំណើរចំនួន ២នាក់ ដែលធ្វើដំណើរពីចក្រភពអង់គ្លេស ទៅកាន់រដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលី ត្រូវបានគេរកឃើញថាមានផ្ទុកវីរុសកូរ៉ូណាបំលែងពូជថ្មី ដែលចក្រភពអង់គ្លេសធ្លាប់អះអាងថា វាឆ្លងលឿនជាងវីរុសចាស់រហូតដល់ទៅ ៧០% ឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា ការផ្ទុះឡើងនៃករណីឆ្លងវីរុសកូរ៉ូណាបំលែងពូជថ្មីនេះ បានធ្វើឱ្យប្រទេសជិតខាងរបស់ចក្រភពអង់គ្លេស និងប្រទេសជាច្រើនទៀតរួមទាំង កាណាដា និងអ៊ីរ៉ង់ ប្រកាសមិនឱ្យមានការធ្វើដំណើរទៅមកជាមួយប្រទេសនេះ។ ប៉ុន្តែបើទោះជាយ៉ាងណាក្តី ក្រុមអ្នកជំនាញបាននិយាយថា វ៉ាក់សាំងដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ គឺប្រហែលជាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសប្រភេទថ្មីនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]