កូរ៉េខាងត្បូង ៖ ទូរទស្សន៍ Channel A បានរាយការណ៍មកថា នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២០​ នេះថា “ លោក Jung Il-hoon សមាជិកក្រុមតារាចម្រៀង BTOB ត្រូវបានចាប់ខ្លួនដោយប៉ូលីស ពីបទប្រើប្រាស់ថ្នាំញៀន។

Il-hoon
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រឿងនេះបានក្លាយជា រឿងដ៏ក្តៅគគុកមួយ បន្ទាប់ពីទូរទស្សន៍ Channel A បានរាយការណ៍មកថា ប៉ូលីសបានបញ្ជាក់ថា តារាប្រុស Il-hoon និងមិត្តៗ បានជក់បារីកញ្ឆាជាច្រើនដង ជាមួយអ្នកស្គាល់គ្នា តាំងពី ៤ ឬ ៥ ឆ្នាំមុន។ តាមរយៈសេចក្តីថ្លែងការណ៍ បានឲ្យដឹងថា សារធាតុគ្រឿងញៀនមួយចំនួន ត្រូវបានរកឃើញផងដែរ នៅក្នុងការធ្វើតេស្តសក់របស់ Il-hoon។​

Il-hoon

ទន្ទឹមនឹងនោះ ប៉ូលីសបាននិយាយថា Il-hoon បានទិញកញ្ឆាតាមរយៈ cryptocurrency ដោយ cryptocurrency គឺជាលុយបែបឌីជីថល ធ្វើឡើងដោយក្រុមហ៊ុនឯកជន (មិនមែនដោយរដ្ឋាភិបាល) ដើម្បីធ្វើឱ្យការបង់ និងទទួលប្រាក់ ដោយមានសុវត្ថិភាពបំផុត។

cryptocurrency

ស្របគ្នានោះ​ CUBE Entertainment បាននិយាយថា ពួកគេមិនដឹងអំពីសកម្មភាពគ្រឿងញៀនរបស់ Il-hoon ទេ។ CUBE Entertainment ក៏បានចែករំលែកផងដែរថា ដើមឡើយ Il-hoon គ្រោងនឹងចូលបម្រើកងទ័ព នៅខែមីនា ប៉ុន្តែការចុះឈ្មោះរបស់លោក ត្រូវបានពន្យារពេលរហូតដល់ ខែឧសភា ដោយសារតែកូវីដ-១៩ ហើយក្នុងករណីនេះ Il-hoon ត្រូវបានបញ្ជូនទៅកាន់អយ្យការ កាត់ទោស នៅខែកក្កដា។

 Cube Entertainment

លើសពីនេះទៅទៀត Cube Entertainment បានបញ្ចេញសេចក្តីប្រកាស ទាក់ទងនឹងការប្រើប្រាស់កញ្ឆារបស់ Il-hoon សមាជិកក្រុម BTOB ថា ៖

 Cube Entertainment

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]