ចិន៖ ថ្មីៗនេះ ស្រាប់តែមានរឿងដ៏ភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែងប្រុស លោក Huang Xiaoming ដែលត្រូវគេស្គាល់ថា ជាស្វាមីតារាស្រី Angela Baby បានបង្ហាញខ្លួន ជាមួយនឹងរូបរាងថ្មីប្លែក ដែលកំពុងតែធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

នៅក្នុងនោះដែរ ប្រិយមិត្តអ្នកទស្សនាជាច្រើន មើលឃើញថា លោក Huang Xiaoming ពិតជាមានរូបរាងប្លែកជាងមុនឆ្ងាយ ព្រមទាំងមានមុខមាត់ស្លីមស្អាត ដោយសារតែលោកបានស្រកទម្ងន់ប្រហែលជា ១០ គីឡូក្រាម បន្ទាប់ពីថតរឿងថ្មី ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ជាមួយនឹងការបង្ហាញរូបរាងស្គមជាងមុនលើកនេះ បណ្ដាហ្វេនៗជាច្រើន នៅលើបណ្តាញសង្គម បានបញ្ចេញមតិសរសើរ ចំពោះតារាសម្តែងរូបនេះ ដែលបានវិលត្រឡប់មករកភាពស្រស់សង្ហា វិញ ដូចកាលពីមុន ជាមួយនឹងរូបរាងដ៏មានមន្តស្នេហ៍ ដែលកំពុងតែទាក់ទាញចិត្តអ្នកទស្សនាជាច្រើន ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Huang Xiaoming
Huang Xiaoming
Huang Xiaoming
Huang Xiaoming
រូបរាងស្គមស្គាំរបស់ Huang Xiaoming
រូបរាងស្គមស្គាំរបស់ Huang Xiaoming

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]