កូរ៉េខាងត្បូង៖ បន្ទាប់ពីរឿងក្តី របស់បងប្រុសរបស់ Goo Hara គឺលោក Goo Ho In មានជម្លោះវិវាទរវាងម្តាយ ជុំវិញការប្តឹងតវ៉ាទល់នឹងម្តាយបង្កើត ដែលអូសបន្លាយជាច្រើនខែមក ពេលនេះតុលាការបានសម្រេចចេញជាផ្លូវការហើយ។
ជាក់ស្តែងកាលពី ថ្ងៃទី ២១ ខែធ្នូ វាត្រូវបានគេរាយការណ៍មកថា តុលាការ ព្រមការទទួលយកសំណើរ សុំជំនុំជម្រះក្តីលើការបែងចែកមរតក ដែលត្រូវបានដាក់ស្នើដោយបងប្រុស Goo Hara ក្នុងការជំទាស់ នឹងម្តាយរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ យោងទៅតាមមរតករបស់ Goo Hara តុលាការបានសម្រចចិត្ត ត្រូវបានបែងចែកជាមួយឪពុក និងបងប្អូនរបស់នាង ដោយទទួលបាន ៦០ ភាគរយ ហើយម្តាយរបស់នាង ទទួលបាន ៤០ ភាគរយ ជាជាងទទួលបាន ៥០ ភាគរយ។
តួយ៉ាង ការសម្រេចនេះ វាត្រូវបានអនុវត្តន៍ទៅតាម ច្បាប់បច្ចុប្បន្ន ប្រសិនបើអ្នកណាម្នាក់ស្លាប់ដោយគ្មានគ្រួសារ ឬក៏កូន នោះឪពុកម្តាយ អាចទទួលមរតករបស់ពួកគេបាន ទោះបីពួកគេមិនបានចិញ្ចឹមបីបាច់ដោយផ្ទាល់ក៏ដោយ លើកលែងតែករណីដ៏កម្រ ដូចជាការសម្លាប់ ឬការក្លែងបន្លំ លិខិតផ្ទេរមរតក។
ហេតុដូច្នេះនេះ មានន័យថា ទោះបីឪពុកម្តាយដែលបានបោះបង់ចោលកូនៗចោល ពួកគេ នឹងអាចវិលត្រឡប់មកវិញហើយទាមទារមរតករបស់ពួកគេ បន្ទាប់ពីកូនៗរបស់ពួកគេ បានស្លាប់ទៅហើយក្តី។
លើសពីនេះទៅទៀត ជាអកុសល ច្បាប់ Goo Hara Act មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ដែលច្បាប់ ដាក់កម្រិតទៅលើមរតក សម្រាប់ក្រុមគ្រួសារ ខកខានមិនបានបំពេញកាតព្វជាឪពុកម្តាយ ខណៈដែល ការវិនិច្ឆ័យរបស់តុលាការ គឺជាការអនុវត្តន៍ ស្ថិតនៅក្រោម ប្រព័ន្ធច្បាប់បច្ចុប្បន្នទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]