កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីនេះ ក្រុមអ្នកគាំទ្របានបង្ហោះរូបភាពរបស់ សមាជិកក្រុម Red Velvet ក្នុងបណ្ដាញសង្គមជាហូរហែ ព្រោះតែបានឃើញពួកគេបង្ហាញខ្លួនជាសារធារណៈ ជាលើកដំបូង ក្រោយថតចប់ការប្រគុំតន្រ្តី Online Concert ថតទុករបស់ផលិតកម្ម SM

ជាការពិតណាស់ ហ្វេនៗរំភើបរហូតស្រក់ទឹកភ្នែក ព្រោះមិនដែលបានជួប Kpop Girl Group មួយនេះជាសាធារណៈបែបនេះយូរមកហើយ បន្ទាប់ពីខានឃើញវត្តមានរបស់ពួកគេ អស់រយៈពេលជាងមួយឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពរបស់  Wendy និងសមាជិកក្រុម Red Velvet ផ្សេងទៀត

ជាពិសេសទៅទៀតនោះ អ្នកគាំទ្រកាន់តែរន្ធត់ចិត្តដែលបានឃើញ Wendy ក្រវីដៃទៅកាន់ពួកគេ ទាំងដែលកាលពីមុន តារាស្រីរូបនេះបានរងរបួសជើង កាលពីសម្ដែងនៅ SBS Gayo Daejeon កាលពីឆ្នាំ ២០១៩ ។ បន្ទាប់ពីពេលនោះមក អ្នកគាំទ្រពុំបានដឹងពីព័ត៌មានអ្វី ទាក់ទងនឹងសុខទុក្ខរបស់ Wendy ឡើយ។

 Wendy

ខាងក្រោមនេះជា មតិរបស់ហ្វេនៗទាក់ទងនឹង ការបង្ហាញខ្លួនជាលើកដំបូងរបស់ Wendy

មតិហ្វេនៗ
 Wendy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]