កូរ៉េខាងត្បូង ៖ ជាការពិតណាស់ គ្រប់ក្រុមទាំងអស់នៃវិស័យសិល្បៈចម្រៀង មិនថា ថៃ ជប៉ុន ឬកូរ៉េ តែងតែមាន មេក្រុមជានិច្ច ក្នុងនោះមេក្រុម គឺពិតជាត្រូវមានទំនួសខុសត្រូវខ្លាំងមែនទែន ទាំងរឿងក្នុងក្រុម ក៏ដូចជា ជាមួយនឹងក្រុមហ៊ុនជាដើម។
ជាក់ស្តែង ប្រធានក្រុមចម្រៀងប្រុស BTS ផ្ទាល់គឺ RM លោកបានបំពេញការងារ ជាមេក្រុមដ៏ល្អ អស់រយៈពេល ៧ ឆ្នាំមកហើយ។ ហើយអ្នកគាំទ្រទាំងអស់ (ARMY) តែងតែហៅលោកថាជា ប្រធានាធិបតីរបស់ពួកគេ ដោយអ្នកគាំទ្របានធ្វើយុទ្ធនាការ ឱ្យ RM គ្រប់គ្រងពិភពលោក ដោយលើកឡើងពីហេតុផលល្អៗ ជាច្រើនថា ហេតុអ្វីបានជាលោកអាចនឹងក្លាយជាប្រធានាធិបតីដ៏អស្ចារ្យម្នាក់?
ទន្ទឹមនឹងនោះ ក៏មានអ្នកគាំទ្របានធ្វើការបង្ហោះ រូបភាពរបស់លោក កាត់តជាមួយនឹងទង់ជាតិរបស់ប្រទេសប្រស៊ីល ក្នុងបណ្តាញ Weverse ព្រមទាំងភ្ជាប់ជាមួយនឹង សារខ្លីៗថា ៖
ក្នុងនោះ RM ក៏បានឆ្លើយតប ក្នុងន័យលេងសើចនឹងអ្នកគាំទ្រថា ៖
ស្របគ្នានោះដែរ BTS ទើបតែចេញវីដេអូ ដែលពួកគេមើលរឿង Break the Silence: The Movie ជុំគ្នា បន្ទាប់មកក៏បានឃើញ អ្នកគាំទ្រលើកផ្ទាំង រូបរបស់ RM ក្នុងន័យជា President Namjoon ភ្លាមៗនោះ សមាជិកផ្សេងទៀតបានផ្ទុះសំណើចឡើង ហើយ Suga ក៏បានសួរ RM ក្នុងន័យលេងសើចថា ៖
RM ក៏បានតប ទាំងញញឹមថា ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]