ថៃ៖ ថ្មីៗនេះមានរឿងដ៏គួរភ្ញាក់ផ្អើលនិង កម្រខ្លាំងមួយដោយ មានយុវជនមួយក្រុមបានជួបនឹង ពីងពាងមួយសម្បុកធំមកទំពីលើតង់របស់គេ យ៉ាងគគ្រឹកគគ្រេង ដែលនេះជាករណីដ៏កម្រនឹង មិនធ្លាប់កើតឡើងកាលពីពេលកន្លងមកសោះ។

ដោយឡែក យោងតាមគណនីហ្វេសប៊ុក Ake Theeranan បានបង្ហោះរូបភាពនិង វីដេអូបង្ហាញពីពូជពីងពាងប្រភេទម្យ៉ាង ដែលបានមកតោងពេញលើតង់ដែលគេសម្រាកនៅក្នុងព្រៃ ខណៈពេលម៉ោង៤ទៀប ភ្លឺដោយរូបគេមានអាការៈឈឺត្រង់ទ្រូង ហើយរៀបនឹងបើកតង់ចេញ ប៉ុន្តែរំពេចនោះ ក៏ឃើញស្អីខ្មៅៗពេញផ្នែកខាងក្រៅនៃតង់(ស្រដៀងផ្កាយ) ហើយក៏បញ្ចាំងពិលមើលទើបដឹង ជាពីងពាងដ៏ច្រើនសន្ធឹកសន្ធាប់ទៅវិញ ធ្វើឲ្យរូបគេមិនហ៊ានចេញក្រៅតង់ ដោយរង់ចាំដល់ព្រឹកឡើងវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ដែរថាសត្វល្អិតមួយប្រភេទនេះមានឈ្មោះ Harvestmenឬ ក៏ Daddy Longlegs ដែលវាមិនមានជាពីងពាងនោះទេ ដោយសារតែពីងពាងធម្មតាមានភ្នែក៨ ចំណែកវាមានតែភ្នែក២តែប៉ុណ្ណោះ វាក៏មិនអាចផលិតសរសៃសូត្របានឡើយ ជាងនេះទៅទៀតគឺវាមិនពិសដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សបាននោះទេ ចំណែកចំណីអាហារដែលពួកគេសុីគឺមានតែសត្វល្អិតតូចៗ តែប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖

Harvestmenឬ ក៏ Daddy Longlegs (រូបតំណាង)
Harvestmenឬ ក៏ Daddy Longlegs (រូបតំណាង)
Harvestmenឬ ក៏ Daddy Longlegs (រូបតំណាង)
រូបភាព Harvestmenឬ ក៏ Daddy Longlegs នៅលើតង់
រូបភាពHarvestmenឬ ក៏ Daddy Longlegs នៅលើតង់
រូបភាពHarvestmenឬ ក៏ Daddy Longlegs នៅលើតង់
រូបភាពHarvestmenឬ ក៏ Daddy Longlegs នៅលើតង់
សកម្មភាពថតវីដេអូរូបHarvestmenឬ ក៏ Daddy Longlegs នៅលើតង់
សកម្មភាពថតវីដេអូរូបHarvestmenឬ ក៏ Daddy Longlegs នៅលើតង់
វីដេអូទាំងស្រុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]