ភ្នំពេញ ៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាជ្រាបច្បាស់រួចមកហើយ ពីជំងឺរាលត្បាត កូវីដ-១៩ ដែលកំពុងតែលុកលុយបណ្តាប្រទេសជាច្រើន នៅលើពិភពលោក ក្នុងនោះក៏មានប្រទេសកម្ពុជាយើងផងដែរ។
ស្របគ្នានេះ ក៏មានលោកឧញ៉ា លោកជំទាវ តារាៗ ព្រមទាំងប្រជាជនជាច្រើនបាន រួមដៃគ្នាបង្កើតកម្មវិធី និងចូលរួម មូលនិធិសប្បុរសធម៌ ជាហូហែ ដើម្បីរួមចំណែកជួយក្នុងការទប់ស្កាត់ការរីករាយដាលនៃជំងឺនេះកាន់តែខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ មានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមអ្នកគាំទ្ររបស់តារា Kpop មួយក្រុម គឺ BTS ដែលហ្វេនៗរបស់ពួកគេគឺ ARMY នៅប្រទេសកម្ពុជាយើង ក៏បានរួមចំណែកបរិច្ចាគប្រាក់ សម្រាប់ជួយក្នុងការទិញវ៉ាក់សាំងការពារ ការរីករាលដាលនៃជំងឺនេះផងដែរ ។

ជាក់ស្តែង មូលនិធិសប្បុរសធម៌ របស់ក្រុមអ្នកគាំទ្ររបស់ BTS នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា ARMY X BTS CAMBODIA បានរួមគ្នា រៃអង្គាសប្រាក់ បានចំនួន ១,៣០០ ដុល្លារអាមេរិក ដែលចំនួនថវិការទាំងអស់នេះ នឹងត្រូវបរិច្ចាគ សម្រាប់ការទិញវ៉ាក់សាំង កូវីដ-១៩។
យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយឡើយ ជារឿយៗ ពួកគេបានចូលរួមចំណែក ក្នុងសកម្មភាពសប្បុរសធម៌ជាហូហែ តាមរបៀបដែលក្រុមចម្រៀង BTS ធ្លាប់បានធ្វើកន្លងមក ហើយក៏មិនខុសពី ARMY នៅតាមបណ្ដាប្រទេសផ្សេងៗទៀតឡើយ៕
#CamARMYs_Foundation
— BTS Voting_Cam (@btsvoting_cam) October 27, 2020
Cambodia army raises $1547.77 in one week To help people affected
by floods in Teuk Chor village, Teuk Chor commune, Preah Net Preah district.Banteay Meanchey Province All these funds have helped 220
families there under the name of "ARMY X BTS CAMBODIA" pic.twitter.com/Lnjc1VaMJR
ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]