កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះប្រព័ន្ធ YouTube ផ្លូវការរបស់ EXO បានបង្ហោះវីដេអូ Production Record from KAI part 2 (‘KAI (开) ដែលជាវីដេអូក្រៅឆាករបស់ Kai ថតបទ Mmmh

Kai
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែងនៅក្នុងឈុត Behind the scenes នេះមានរយៈពេលជាង ១៤នាទី ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលនោះ គឺការបង្ហាញក្បាច់រាំរបស់ Kai ពិតជាអស្ចារ្យខ្លាំងណាស់។

Kai

ជាការពិតណាស់ នៅក្នុង វីដេអូនោះ ហ្វេនៗកត់សម្គាល់ឃើញថា ក្បាច់រាំរបស់ Kai គឺជាក្បាច់រាំដ៏ពិបាកបំផុត ក្នុងចលនា Megan Thee Stallion ដោយលោកបានប្រើជង្គង់រាំយ៉ាងទន់ភ្លន់ ហើយរស់រវើក និងមិនមានប្រើដៃជួយទប់កាយវិការរាំរបស់លោកនោះទេ។

Kai

ក្រុមអ្នកគាំទ្រ EXO-L នាំគ្នាយកវីដេអូរាំរបស់ Kai នេះទៅចែករំលែក លើបណ្ដាញសង្គមជាហូរហែផងដែរ ដោយមិនភ្លេចនាំគ្នាសរសើរថា ក្បាច់រាំរបស់ Idol សង្ហារូបនេះ ពិតជាសាកសមជា Kpop’s Best Dancer ពិតៗ៕

វីដេអូក្បាច់រាំរបស់ Kai 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]