បរទេស៖ ផ្កាយដុះកន្ទុយនៅជិតព្រះអាទិត្យមួយដែលទើបរកឃើញថ្មី ត្រូវបានគេថតបានកំពុងហោះទៅក្បែរព្រះអាទិត្យ អំឡុងពេលបាតុភូតសូរ្យគ្រាសកាលពីសប្ដាហ៍មុន ពេលដែលវាកំពុងតែខ្ទេចទៅជាធូលី។ ផ្កាយដុះកន្ទុយនេះត្រូវបានប្រទះឃើញដំបូង ដោយអ្នកចូលចិត្តតារាសាស្ត្រជនជាតិថៃ លោក Worachate Boonplod នៅក្នុងទិន្នន័យផ្កាយរណប កាលពីថ្ងៃទី១៣ ខែធ្នូ មួយថ្ងៃមុនព្រឹត្តិការណ៍សូរ្យគ្រាស នេះបើតាមសម្ដីរបស់ណាសា កាលពីថ្ងៃសៅរ៍។
គាត់បានចូលរួមនៅក្នុងគម្រោង Sungrazer Project ដែលឧបត្ថម្ភថវិកាដោយអង្គការណាសា ដែលជាគម្រោងអញ្ជើញអ្នកណាម្នាក់ ឲ្យស្វែងរករូបផ្កាយដុះកន្ទុយថ្មី នៅក្នុងរូបភាពពីទីភ្នាក់ងារអវកាសអឺរ៉ុបនិងផ្កាយរណប Heliospheric Observatory ឬ SOHO។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្កាយដុះកន្ទុយមួយមានឈ្មោះថា C/2020 X3 (SOHO) ឬផ្កាយដុះកន្ទុយ Kreutz នៅក្បែរព្រះអាទិត្យ។ ត្រកូលនៃផ្កាយកន្ទុយមួយនេះកើតចេញពីផ្កាយដុះកន្ទុយមួយយ៉ាងធំ ដែលបានបំបែកខ្លួនទៅជាបំណែកតូចៗ កាលពីជាងមួយពាន់ឆ្នាំមុន។ ហើយពួកវានៅតែបន្តធ្វើដំណើរគោចរជុំវិញព្រះអាទិត្យ រហូតមកដល់សព្វថ្ងៃ។
លោក Boonplod ដឹងថា សូរ្យគ្រាសនឹងកើតឡើង ហើយគាត់ចង់ឃើញថា តើផ្កាយដុះកន្ទុយដែលគាត់រកឃើញអាចបង្ហាញខ្លួន នៅផ្ទៃខាងក្រោយនៃព្រឹត្តិការណ៍សូរ្យគ្រាសដែរឬអត់។ រូបភាពព្រះអាទិត្យពីផ្កាយរណបមានពណ៌ក្រហម បង្ហាញពីពន្លឺឆ្វាចដ៏តូចមួយគោចរក្បែរព្រះអាទិត្យ។
កំឡុងពេលថតរូបក្នុងព្រឹត្តិការណ៍សូរ្យគ្រាស ផ្កាយដុះកន្ទុយមួយនេះធ្វើដំណើរប្រហែល ៧២៤,២០៤គីឡូម៉ែត្រក្នុងមួយម៉ោង ដែលមានចម្ងាយ៤.៣លានគីឡូម៉ែត្រពីផ្ទៃព្រះអាទិត្យ។ ណាសាបាននិយាយថា ផ្កាយដុះកន្ទុយមួយនេះមានមុខកាត់ប្រហែល១៥ម៉ែត្រ។ បន្ទាប់មកវាបានបំបែកខ្លួនទៅជាភាគល្អិតធូលី ដោយសារត្រូវកាំរស្មីព្រះអាទិត្យខ្លាំងពីរបីម៉ោង មុនពេលឈានដល់ចំណុចជិតបំផុតរបស់វាទៅនឹងព្រះអាទិត្យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]