បរទេស៖ ក្រុមហ៊ុន Nissan បានបង្កើតគំរូរថយន្គមួយ ដែលតម្រូវឱ្យអ្នកបើកដេកផ្កាប់មុខបើក។ ការរចនាឡាននេះការពិតគឺជានិក្ខេបបទ (thesis) ដែលស្នើរឡើងដោយលោក Jaebum Choi ដែលកំពុងធ្វើការជាអ្នកហាត់ការនៅក្រុមហ៊ុន Nissan។

ឡានគំរូដែលបានផលិត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រថយន្ត GT-R (X) 2050 កម្ពស់26អ៊ីញនេះគឺជារថយន្តស្ព័រទំនើបដែលត្រូវបានដំណើរការតាមរយៈផ្ទៃ interface " brain-to-vehicle" ដាក់បញ្ចូលទៅក្នុងឈុតខោអាវបើកបរដ៏ពិសេស ដែលផ្តល់នូវការការពារគ្រោះថ្នាក់ដល់អ្នកបើកបរ និងមានមួកសុវត្ថិភាពដែលមានប្រព័ន្ធ virtual reality ដែលត្រូវបានប្រើសម្រាប់មើលជំនួសកញ្ចក់ឡាន។

គំរូឡាន

កង់ដែលមានរូបរាងជាស្វ៊ែររបស់រថយន្តនេះមានសមត្ថភាពបង្វិល និងផ្តល់ចលនាកាច់កុងទៅទិសណាមួយក៏បាន។

ប៉ុន្តែ GT-R (X) 2050 នឹងមិនដឹងថាត្រូវបានផលិតក្នុងពេលណានោះទេ តែរថយន្តស្ព័រស៊េរីថ្មីក្រោយៗរបស់ NIssan នឹងមានលក្ខណៈរ៉ាឌីកាល់តិច និងបែប retro ច្រើនជាង៕

គំរូឡាន
ឡានគំរូដែលបានផលិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]