កូរ៉េខាងត្បូង ៖ ថ្មីៗនេះអ្នកគាំទ្រ YG បានចែកចាយវីដេអូ លើបណ្តាញសង្គម ដែលពួកគេបានប្រទះឃើញ ក្មេងស្រីជាអ្នកហ្វឹកហាត់ចំនួន ៥ នាក់ ចុះពីលើឡាន ហើយបានរត់ចូលក្នុងអគារផលិតកម្ម YG Entertainment នៅពេលយប់។

ទន្ទឹមនឹងនេះដែរ អ្នកគាំទ្រជាច្រើន បានកំពុងដាក់ការសង្ស័យថា ពួកគេអាចជាក្រុមចម្រៀងនារីថ្មី ដែលនឹងបង្ហាញខ្លួនឆាប់ៗនេះ ជាមួយនឹងសមាជិក ៥ នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ទោះបីពួកគេ មិនទាន់បង្ហាញខ្លួនលើកដំបូងក៏ដោយ ហាក់បីដូចជា កំពុងតែទទួលបានការចាប់អារម្មណ៍រួចទៅហើយ ក៏ព្រោះតែពួកគេ នឹងក្លាយជាក្រុមចម្រៀងនារីដំបូង របស់ក្រុមហ៊ុនយក្សមួយនេះ បន្ទាប់ពីក្រុមចម្រៀងនារី BLACKPINK ដែលបានបង្ហាញខ្លួនកាលពីឆ្នាំ ២០១៦

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖ 

រូបភាពរបស់ ក្មេងស្រី Trainer
វីដេអូដែលអ្នកគាំទ្របានថត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]