បរទេស៖ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO) បានប្រកាសថា ខ្លួននឹងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងករណីបន្ទាន់ នូវវ៉ាក់សាំងកូវីដ១៩ ដែលផលិតឡើងដោយក្រុមហ៊ុន Pfizer ជាសហការជាមួយ BioNTech នៅពេលឆាប់ខាងមុខនេះ។
ជំនួយការអគ្គនាយករងអង្គការសុខភាពពិភពលោក លោកស្រី ម៉ារីយ៉ានហ្គេឡា ស៊ីមៅ (Mariangela Simao) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវប្រទេសស្វីសកាលពីថ្ងៃច័ន្ទថា ការប្រកាសអនុម័តគឺអាចនឹងធ្វើឡើងនៅដំណាច់ឆ្នាំនេះ។ ចំណែកលោកស្រី សោមយ៉ា ស្វាមីណាថាន់ (Soumya Swaminathan) ប្រធានក្រុមអ្នកវិទ្យាសាស្ត្រ WHO ក៏បានលើកឡើងដែរថា ដំណើរការចែកចាយវ៉ាក់សាំងកូវីដ១៩ នឹងប្រពឹត្តទៅក្រោមកម្មវិធី COVAX របស់ការអង្គការ WHO ដែលគ្រោងធ្វើឡើងយ៉ាងឆាប់បំផុត គឺនៅដើមខែក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា បច្ចុប្បន្នជំងឺកូវីដ១៩ បានឆ្លងរាលដាលដល់មនុស្សជាង ៧៧.៧លាននាក់ ដោយក្នុងនោះមានអ្នកស្លាប់ជាង ១.៧១លាននាក់ និងអ្នកជាសះស្បើយជាង ៥៤.៦៤លាននាក់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]