បរទេស៖ ទទួលស្គាល់ពីភាពល្បីល្បាញ របស់តារាសម្តែងប្រុសស្អាតរបស់ប្រទេសអ៊ីតាលី Michele Morrone ឬក៏អ្នកគាំទ្រភាគច្រើននៅខ្មែរនិយមតែឃើញមុខ ជារឿយៗតាមបណ្តាញសង្គម ក្រោយពីបានបញ្ចប់ការសម្តែងនៅក្នុងរឿង «៣៦៥ថ្ងៃ» រួចមក។
ជាការពិតណាស់ កន្លងមកទស្សនិកជនធ្លាប់ឃើញ តារាប្រុសរូបនេះសម្តែងជា តួអង្គបងធំ ដែលមានចរិកកោងកាចនៅក្នុងភាពយន្ត «៣៦៥ថ្ងៃ» ប៉ុន្តែជីវិតលោក ក្រៅឆាកគឺខុសគ្នាផ្សេង ដោយលោកគឺជាមនុស្សដែលមនោសញ្ចេតនាខ្ពស់ផងដែរ ជាពិសេសគឺអ្វីដែលធ្វើឲ្យតារាប្រុសរូបនេះ តែងតែគេងគិតស្ទើររាល់ថ្ងៃនោះគឺនឹករម្លឹកដល់ឪពុកដែលបានចែកឋានតាំងពីអាយុ១២ឆ្នាំឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ម្សិលមិញនេះតួសម្តែងប្រុសរូបនេះ បានរំលឹកអនុស្សាវរីយ៍ជាមួយឪពុក(កាលនៅរស់)ក្នុងឆ្នាំ១៩៩៦ កាលនោះលោកមានអាយុ៦ឆ្នាំ នៅឯឆ្នេរសមុទ្រយកមកប្រៀបធ្រៀបជាមួយនឹងបច្ចុប្បន្នកាល ដែល លោកមានកូនប្រុស អាយុ៦ឆ្នាំ ដែលថតនៅឆ្នេរសមុទ្រដូចគ្នា អមជាមួយនឹងសារមួយដែលលោកសរសេរផ្ទាល់ដៃថា៖
ហ្វេនជាច្រើនរបស់លោកក៏បាន សម្តែងសេចក្តីស្រណោះ ដល់តារាប្រុសរូបនេះ ជាពិសេសអ្នកដែលបាត់បង់ឪពុកដូចលោកក៏ ពិតជាយល់ច្បាស់ពីអារម្មណ៍មួយនេះផងដែរ ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]