កូរ៉េខាងត្បូង ៖ សមាជិកក្រុម BTS គឺ Suga ដែលបានឈប់សម្រាកមួយរយៈ បន្ទាប់ពីវះកាត់ស្មា ពេលនេះមានគេប្រទះឃើញ លោកបានចូលរួមថតពាណិជ្ជកម្មឡើងវិញហើយ។

Suga
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ នៅថ្ងៃទី ២២ ខែ ធ្នូ មានការផ្សព្វផ្សាយព័ត៌មានថា Suga កំពុងបង្ហាញខ្លួន ចូលរួមក្នុងសកម្មភាព ថតផ្សាយពាណិជ្ជកម្មជាមួយនឹងសមាជិកក្រុម BTS។ ​ដោយមួយរយៈមុននេះ ក្រុមហ៊ុនផលិតកម្មបានប្រកាសថា Suga កំពុងតែសម្រាកព្យាបាល បន្ទាប់ពីការវះកាត់ស្មា កាលពីថ្ងៃទី ៣ ខែ វិច្ឆិកា ធ្វើឲ្យលោក មិនបានចូលរួមក្នុងសកម្មភាពផ្លូវការ តាមកាលវិភាគជាមួយសមាជិកក្រុមឡើយ។ 

Suga

ស្របគ្នានោះ Suga ក៏មិនបានបង្ហាញមុខ នៅលើឆាក ពានរង្វាន់តន្ត្រីចុងឆ្នាំដូចជាកម្មវិធី 'Melon Music Awards' កម្មវិធី 'Mnet Asian Music Awards ២០២០' កម្មវិធី 'The Fact Music Awards ២០២០' និងការសម្តែងជាច្រើនផ្សេងទៀតឡើយ។ 

គួរបញ្ជាក់ផងដែរថា កំឡុងពេលដែល Suga សម្រាកដើម្បីធ្វើការស្តារនីតិសម្បទានោះ លោកក៏បានធ្វើការ Live វីដេអូប្រាប់ដល់អ្នកគាំទ្រទាំងអស់ថា ៖

Suga
Suga

ការត្រលប់មកវិញរបស់ Suga លើកនេះ គឺពិតជាដំណឹងដ៏គួរឲ្យរីករាយ សម្រាប់អ្នកគាំទ្រទូទាំងពិភពលោកផងដែរ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]