យោងតាម អង្គការសុខភាពពិភពលោក (WHO) ឲ្យដឹងថា សារធាតុចិញ្ចឹមសំខាន់ៗ ចាំបាច់ណាស់ក្នុងការទ្រទ្រង់ផលិតភាព ការលូតលាស់ និងសុខភាពល្អរបស់មនុស្សយើងម្នាក់ៗ។ ប៉ុន្តែគ្នាយើងមួយចំនួនទទួលបានសារធាតុចិញ្ចឹមដែលរាងកាយត្រូវការក្នុងមួយថ្ងៃមិនគ្រប់គ្រាន់ ឬខ្លះមិនសូវយល់ដឹងថា ក្នុងមួយថ្ងៃ យើងត្រូវការសារធាតុចិញ្ចឹមចាំបាច់អ្វីខ្លះដែលរាងកាយយើងត្រូវការ? ខាងក្រោមនេះ ជាពពួកសារធាតុចិញ្ចឹមដែលរាងកាយ និងសុខភាពយើងត្រូវការជាប្រចាំថ្ងៃ ដើម្បីជួយដល់ដំណើរការប្រព័ន្ធផ្សេងៗក្នុងរាងកាយមានដូចជា៖
១. វីតាមីន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពពួកវីតាមីនជាមីក្រូសារធាតុចិញ្ចឹមដែលផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរួមមាន ពង្រឹងប្រព័ន្ធការពាររាងកាយ ការពារ ឬពន្យារពេលជំងឺមហារីកមួយចំនួន រក្សាស្បែកឲ្យបានសុខភាពល្អ ជួយទ្រទ្រង់ឲ្យឈាមមានសុខភាពល្អ និងជួយដល់ខួរក្បាល និងដំណើរការប្រព័ន្ធសរសៃប្រសាទជាដើម។ នៅក្នុងនោះដែរ មាន១៣ វីតាមីនចាំបាច់ គឺ៖
- វីតាមីន A
- វីតាមីន D
- វីតាមីន E
- វីតាមីន K
- វីតាមីន C
- វីតាមីន B1 B12 B6 B2 B5 B3 B9 B7។
២. ជាតិរ៉ែ
រ៉ែជាប្រភេទមីក្រូសារធាតុចិញ្ចឹម ដែលរាងកាយត្រូវការមានដូចជា ម៉ាញេស្យូម កាល់ស្យូម សូដ្យូម ប៉ូតាស្យូម ជាតិដែក ទង់ដែង អ៊ីយ៉ូត។ល។ ហើយវាផ្ដល់ជួយទ្រទ្រង់រាងកាយដូចជាផ្នែក៖
- រក្សាតុល្យភាពកម្រិតទឹក
- ពង្រឹងឆ្អឹង
- ជួយថែរក្សាសុខភាពស្បែក សក់ និងក្រចក
- ពង្រឹងសុខភាពឆ្អឹង
- ជួយដល់សម្ពាធឈាម។ល។
៣. ប្រូតេអ៊ីន
ប្រូតេអ៊ីន ជាមីក្រូសារធាតុចិញ្ចឹម ដែលរាល់ជាលិកាក្នុងរាងកាយយើងត្រូវការ ដើម្បីដំណើរការសរីរាង្គបានល្អ។ ប្រូតេអ៊ីនអាចផ្ដល់ប្រយោជន៍ច្រើនដូចជា៖
- ធានាដល់ការលូតលាស់ និងអភិវឌ្ឍរបស់សាច់ដុំ ឆ្អឹង សក់ និងស្បែក
- បង្កើត antibodies អ័រម៉ូន និងសារធាតុសំខាន់ផ្សេងៗ
- ជាប្រភពថាមពលសម្រាប់ជាលិកា និងកោសិកាក្នុងពេលត្រូវការ។ល។
យើងបន្ថែមវាបាននៅក្នុងរបបអាហារប្រចាំបានតាមរយៈអាហារជាប្រភពប្រូតេអ៊ីនមួយចំនួនរួមមាន សាច់ក្រហម ត្រី និងគ្រឿងសមុទ្រ សណ្ដែក គ្រាប់ធញ្ញជាតិ ឬសណ្ដែកសៀងជាដើម។
៤. សារធាតុខ្លាញ់
គ្នាយើងមួយចំនួនច្រើនគិតថា អាហារដែលខ្លាញ់ច្រើនមិនល្អសម្រាប់សុខភាព តែមនុស្សយើងម្នាក់ៗត្រូវការជាតិខ្លាញ់ខ្លះ ដើម្បីធ្វើជួយសុខភាពឲ្យល្អ។ ជាតិខ្លាញ់ផ្ដល់ឲ្យរាងកាយនូវថាមពល និងជួយដល់ដំណើរការផ្សេងៗរបស់រាងកាយ ប៉ុន្តែសារធាតុខ្លាញ់នេះ ជាខ្លាញ់ល្អៗសម្រាប់សុខភាពដូចជា monounsaturated និង polyunsaturated និងចៀសវាងរាល់ជាតិខ្លាញ់មិនល្អ។ សារធាតុខ្លាញ់ល្អជួយដល់ដំណើរការរាងកាយដូចជា៖
- ការលូតលាស់របស់ជាលិកា
- បង្កើតជាលិកាថ្មី
- កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងទឹកនោមផ្អែមប្រភេទ ២
- ដំណើរការប្រព័ន្ធភាពស៊ាំ និងការផលិតអ័រម៉ូន
៥. កាបូអ៊ីដ្រាត
កាបូអ៊ីដ្រាតសំខាន់សម្រាប់រាងកាយ ព្រោះវាជាជាតិស្ករដែលផ្ដល់ថាមពលដល់គ្រប់កោសិកា និងជាលិកាក្នុងរាងកាយ។ កាបូអ៊ីដ្រាតចែកចេញជា២ប្រភេទគឺ ធម្មតា និងកំផ្លិច។ យើងគួរតែកំណត់ការញ៉ាំកាបូអ៊ីដ្រាតធម្មតាដែលដូចជាពពួកនំបុ័ងស បាយ និង pasta និងបំពេញតម្រូវការកាបូអ៊ីដ្រាតកំភ្លិច ព្រោះវាជួយដល់រាងកាយ៖
- ប្រព័ន្ធការពាររាងកាយ
- ដំណើរការខួរក្បាល
- ប្រព័ន្ធសរសៃប្រសាទ
- ដំណើរការប្រព័ន្ធរំលាយអាហារ ។ល។
យើងអាចរកកាបូអ៊ីដ្រាតកំផ្លិចនៅក្នុងអាហារដូចជា បន្លែ អង្ករសម្រូប ផ្លែឈើ។ល។
៦. ទឹក
ទឹកប្រហែលជាសារធាតុចិញ្ចឹមសំខាន់បំផុតដែលរាងកាយត្រូវការ។ ដូចដែលយើងដឹងថា មនុស្សអាចរស់បានតែ ២-៣ថ្ងៃប៉ុណ្ណោះ បើមិនបានញ៉ាំទឹក។ គ្រាន់តែយើងញ៉ាំទឹកមិនបានគ្រប់គ្រាន់ ក៏អាចធ្វើឲ្យខ្សោះជាតិទឹកធ្វើឲ្យឈឺក្បាល ឬប៉ះពាល់ដល់សុខភាពយើងបាន។ ទឹកជួយដំណើរការរាងកាយដូចជា៖
- កម្ចាត់ជាតិពុលក្នុងខ្លួន
- បញ្ជូនសារធាតុចិញ្ចឹម
- ទប់ទល់បញ្ហាទល់លាមក
- ផ្ដល់សំណើម។ល។
នៅពេលដែលស្រេកទឹក គ្នាយើងគួរតែចៀសវាងញ៉ាំភេសជ្ជៈផ្អែមរួមមានតែ កាហ្វេ សូដា ទឹកក្រូចឆ្មារ ឬទឹកផ្លែឈើដែលបន្ថែមជាតិស្ករក្នុងនោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]