កូរ៉េខាងត្បូង ៖ នៅក្នុងឆ្នាំ ២០២០ នេះជាឆ្នាំដ៏លំបាកមួយ សម្រាប់មនុស្សនៅតាមបណ្តាប្រទេសជាច្រើន លើពិភពលោក តែឆ្នាំនេះជាឆ្នាំដែល ARMY ទទួលបានកាដូច្រើនបំផុតដូចគ្នា ក្រោយផលិតកម្ម BigHit បានធ្វើការប្រគុំតន្រ្តី Online ព្រមទាំងមានកម្មវិធីផ្សេងៗជាច្រើនទៀត ចែករំលែកដល់អ្នកគាំទ្រ។

ថ្មីៗនេះ នៅថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០២០ Dispatch បានចេញវីដេអូថ្មី នៃឈុតរូបថតរបស់ក្រុម BTS សម្រាប់ទស្សនាវដ្តី Dicon ក្រោយមកក៏មាន និន្នាការអំពាវនាវឲ្យផលិតកម្ម BigHit Entertainment បិទកន្លែងហាត់ប្រាណ ដែលវាឈានដល់លេខ ១ នៅទូទាំងពិភពលោក ក្នុងបណ្តាញសង្គម Twitter។

ហេតុអ្វី???
នោះក៏ដោយសារតែ សមាជិកម្នាក់ៗក្នុងក្រុម BTS បានប្រែក្លាយរូបរាង ខុសដាច់ស្រឡះ កាលពីឆ្នាំ ២០១៩ បើគិតមកដល់ឆ្នាំ ២០២០ នេះ ពួកគេបានប្រែក្លាយជា បុរសដែលមានសាច់ដុំធំៗ ជាពិសេសគឺរូបថតរបស់ V នៅក្នុងទស្សនាវដ្តី Dicon ផ្ទាល់តែម្ដង ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ក្រោយប្រទះឃើញដើមដៃរបស់លោក ប្រែក្លាយពីតូចស្រឡូន មកជាមានសាច់ដុំធំៗបែបនេះ។

ទោះជាយ៉ាងណា ការធ្វើនិន្នាការ ដោយប្រើសញ្ញានេះ #BIGHITCLOSETHEGYMS វាគ្រាន់តែជាការនិយាយបែបកំប្លែង និងលេងសើចរបស់អ្នកគាំទ្រតែប៉ុណ្ណោះ៕
ទស្សនារូបភាពខាងក្រោម ៖





yoongi already completely destroyed one vest with his back muscles. how many more innocent vests will be ruined before this is over? how can we continue to stand by silently and let this happen??? #BIGHITCLOSETHEGYMS pic.twitter.com/htwyNwaZF3
— elMARIAjin⁷ (@BitchTheres_7) December 22, 2020
BIGHIT U IMMEDIATELY NEED TO CLOSE THE GYMS... OR ELSE THESE BOYS ARE GONNA BE THE END OF US... WE CANT TAKE IT UK🙂#BIGHITCLOSETHEGYMS@BTS_twt pic.twitter.com/3M7n3uugUT
— 💜FAN OF GRAMMY NOMINATED 7 ANGELS🔥 (@AngelinaTae123) December 22, 2020
#BIGHITCLOSETHEGYMS
— 미 라 김 (@Mira_BTS_05) December 22, 2020
2019 2020 pic.twitter.com/dLv6XCzk26
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]