ថៃ៖ កាលពីថ្ងៃទី២២ ខែធ្នូ តារាសម្តែងល្បីឈ្មោះ Janie និងស្វាមីរបស់នាងលោក Mickey បានចាត់វិធានការតាមផ្លូវយ៉ាងម៉ឺតម៉ាត់ ទៅលើសំណាក់អ្នកនិយមលេងអ៊ីនធើណែតមួយចំនួនណា ដែលវាយប្រហារពាក្យសំដី ទៅលើកូនស្រីរបស់នាង នៅលើបណ្តាញសង្គម។
ក្នុងនោះផងដែរ អ្នកទាំងពីរបានដឹកដៃគ្នា ទៅកាន់អង្គភាពបង្ក្រាបបទឧក្រិដ្ឋបច្ចេកវិទ្យា ដើម្បីរាយការណ៍ពីបទល្មើសទៅកាន់អង្គភាព អំពីអ្នកដែលបានសើចចំអក រូបថតលើរូបកូនស្រីនាង ក៏ដូចជា មានមើលងាយមុខមាត់ ក៏និយាយមិនល្អចំពោះកូនស្រីអ្នកទាំងពីរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ នេះមិនមែនលើកទីមួយនោះទេ ក៏ព្រោះអ្នកទាំងពីរ ក៏បានទទួលបានការគំរាមគំហែងលើបណ្តាញសង្គមរួចមកហើយ។ តែជាក់ស្តែង លើកនេះ ប្តីប្រពន្ធមួយគូរូបនេះ បានអនុវត្តសិទ្ធិជាម្តាយនិងឪពុក ដើម្បីការពារកូនស្រីរបស់យើង ព្រោះមិនអាចអត់ធ្មត់ ក៏ដូចជា ស៊ូទ្រាំនឹងរយៈពេលដ៏យូរណាស់មក ពីសំណាក់អ្នកលេងសង្គម វាយប្រហារលើកូនស្រីរបស់ខ្លួន ជារឿយៗ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]