សេអ៊ូល៖ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បានឱ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញនេះថា យន្តហោះចម្បាំងកូរ៉េខាងត្បូងជាច្រើនគ្រឿង បានចេញប្រតិបត្តិការហោះបណ្តេញយន្តហោះយោធារុស្ស៊ី ១៥គ្រឿង និងចិនចំនួន ៤គ្រឿង ដែលបើករំលោភចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ខ្លួនដោយខុសច្បាប់។
សេចក្តីថ្លែងការណ៍របស់ JCS បានគូសបញ្ជាក់ថា "ហេតុការណ៍នេះ គឺទំនងជាការធ្វើសមយុទ្ធយោធារួមគ្នារវាងចិននិងរុស្ស៊ី ប៉ុន្តែវាទាមទារឱ្យមានការវិភាគបន្ថែមទៀត"។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោធាកូរ៉េខាងត្បូងនិយាយថា ខាងយោធាចិនបានជូនដំណឹងដល់កូរ៉េខាងត្បូង ថាយន្តហោះរបស់ខ្លួនកំពុងធ្វើការហ្វឹកហាត់ជាប្រចាំ មុនពេលបើកចូលដល់តំបន់ហាមឃាត់របស់កូរ៉េខាងត្បូង។ ទន្ទឹមនឹងនេះ ក្រសួងការបរទេសកូរ៉េខាងត្បូង បានទាក់ទងទៅភាគីចិននិងរុស្ស៊ី ហើយថែមទាំងព្រមានថា មិនគួរឱ្យរឿងនេះកើតឡើងម្តងទៀតនោះទេ។
គួរជម្រាបថា កាលពីខែកក្កដា ឆ្នាំមុន យន្តហោះចម្បាំងកូរ៉េខាងត្បូង បានធ្វើការបាញ់ព្រមានយន្តហោះយោធារុស្ស៊ីនិងចិនរាប់រយគ្រាប់ នៅពេលពួកគេបើកចូលតំបន់ដែនអាកាសហាមឃាត់របស់ខ្លួន។ កូរ៉េខាងត្បូងក៏ដូចជាជប៉ុន ធ្លាប់បានចោទប្រកាន់ប្រទេសរុស្ស៊ីនិងចិន ពីបទរំលោភចូលដែនអាកាសរបស់ពួកគេ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី រុស្ស៊ីនិងចិនបានចេញមុខបដិសេធ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]