បរទេស៖ តាមពិតទៅលោក Elon Musk ធ្លាប់បានព្យាយាមលក់ Tesla ទៅអោយ Apple។ ឆ្លើយតបនឹង tweet ស្តីពីមហិច្ឆតាផលិតរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Apple ដែលសារព័ត៌មាន Reuters បានចុះផ្សាយកាលពីម្សិលមិញ លោក Musk បាននិយាយថា «អំឡុងពេលដែលលំបាកលំបិនបំផុតក្នុងពេលផលិតម៉ូឌែល 3 ខ្ញុំបានទាក់ទងទៅលោក Tim Cook ដើម្បីពិភាក្សាពីលទ្ធភាពរបស់ Apple ក្នុងការទិញក្រុមហ៊ុន Tesla (ជា 1/10 នៃតម្លៃនាពេលបច្ចុប្បន្ននេះ)។ គាត់បានបដិសេធការពិភាក្សានេះ។»
មានពាក្យចចាមអារាមអំពីការលក់ Tesla ទៅឱ្យ Apple អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែនេះជាលើកទីមួយហើយដែលយើងបានដឹងអ្វីដែលច្បាស់លាស់ពីលោក Musk។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមសារព័ត៌មាន Reuters បានអោយដឹងថា Apple កំពុងអភិវឌ្ឍរបកគំហើញថ្មដ៏អស្ចារ្យមួយដែលប្រើប្រាស់ការរចនាបែប ''monocell” ។ ថាមពលថ្មនេះនឹងផ្តល់ឱ្យរថយន្តរបស់ Apple មានសក្តានុពលជាងឡានអគ្គiសនីដទៃទៀត។ Reuters ក៏បាននិយាយផងដែរថាក្រុមហ៊ុន Apple បាននិងកំពុងស្វែងយល់ពីលទ្ធភាពនៃការប្រើប្រាស់គីមីសាស្ត្រ iron-phosphate ដើម្បីផលិតថ្មមិនឱ្យសូវថ្លៃ។
លោក Elon Musk បានបន្ថែមថា Tesla បានប្រើថ្មគីមីសាស្ត្រ iron-phosphate ក្នុងរថយន្តដែលផលិតនៅរោងចក្រនៅក្រុងសៀងហៃរួចមកហើយ ហើយបានបន្តថាការរចនាបែប monocell គឺមិនអាចទៅរួច ព្រោះថាថ្មនឹងមិនអាចផលិតតង់ស្យុងខ្ពស់គ្រប់គ្រាប់សម្រាប់ប្រើប្រាស់បាននោះទេ។
របាយការណ៍ក៏បានលើកឡើងពីលទ្ធភាពរបស់ក្រុមហ៊ុន Apple បំពាក់ឧបករណ៍សេនស័រ LiDAR នៅក្នុងយាន តែលោក Elon Musk ធ្លាប់បានហៅ LiDAR ថា ជារបស់មិនបានការ។ យើងអាចនិយាយបានថាលោក Musk ដូចជាមិនរំជើបរំជួលនឹងនឹងរឿងនេះអ្វីបន្តិចនោះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]