ភ្នំពេញ៖ នៅក្នុងយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ ក្រុមហ៊ុន VIVO និង ZEISS នឹងសហការគ្នានៅក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធនៃការថតរូបភាព សម្រាប់ស្មាតហ្វូនប្រណីតជាច្រើនរបស់ក្រុមហ៊ុន Vivo ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន vivo X60 series ។ ក្រុមហ៊ុនជាច្រើន ក៏បង្ហាញនូវគម្រោងជាច្រើនក្នុងការចាប់ផ្តើមនូវកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) រួមគ្នាមួយហៅថា vivo ZEISS Imaging Lab និងត្រៀមចាប់ផ្តើមនូវយុទ្ធនាការ « vivo ZEISS Master Photography » ផងដែរ។
នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា vivo និង ZEISS បានប្រកាសអំពីភាពជាដៃគូនៅក្នុងយុទ្ធសាស្រ្តរយៈពេលវែងរបស់ខ្លួន ក្នុងការលើកកម្ពស់ និងអភិវឌ្ឍទៅលើរបកគំហើញនៃភាពច្នៃប្រឌិត និងការអភិវឌ្ឍកាន់តែសម្បូរបែប នៅក្នុងបច្ចេកវិទ្យានៃការថតរូបភាពតាមទូរស័ព្ទ។ សម្រាប់ប្រព័ន្ធ « vivo ZEISS co-engineered imaging system » នេះនឹងប្រើប្រាស់នៅលើស្មាតហ្វូន vivo X60 series ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាផ្នែកមួយនៅក្នុងកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន vivo និង Zeiss នឹងបង្កើតនូវមន្ទីរពិសោធន៍ vivo ZEISS Imaging Lab ដែលជាកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍ (R&D) រួមគ្នា ក្នុងការផ្តោតទៅលើបច្ចេកវិទ្យានៃការថតរូបភាពសម្រាប់ស្មាតហ្វូន Flagship របស់ក្រុមហ៊ុន vivo ថែមទៀត។ យុទ្ធសាស្រ្តនៃកិច្ចសហការនេះ នឹងអនុញ្ញាតឲ្យក្រុមហ៊ុន vivo ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយ នៅក្នុងចំណោមក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនធំបំផុត ដែលផ្តោតទៅលើសមត្ថភាពនៃការថតរូបតាមរយៈទូរស័ព្ទ ហើយក្រុមហ៊ុន Zeiss ដែលជាក្រុមហ៊ុននាំមុខទៅលើបច្ចេកវិទ្យាអុបទិក និង opto-electronics នឹងបង្កើតនូវភាពខ្លាំងជាច្រើនបន្ថែមទៀត ក៏ដូចជាបច្ចេកវិទ្យាថតរូបកម្រិតខ្ពស់យ៉ាងសម្បូរបែបផងដែរ។
បន្ថែមពីលើកម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នានេះ ក្រុមហ៊ុនជាច្រើននឹងប្រកាសបង្ហាញនូវយុទ្ធនាការ «vivo ZEISS Master Photography» ដើម្បីធ្វើការលើកកម្ពស់ទៅលើប្រព័ន្ធ vivo ZEISS co-engineered imaging system និងធ្វើការជម្រុញអ្នកប្រើប្រាស់ជាច្រើន ឲ្យបន្តពង្រីកនូវភាពច្នៃប្រឌិតជាច្រើនរបស់ពួកគេ ជាមួយនឹងស្មាតហ្វូនប្រណីតរបស់ក្រុមហ៊ុន Vivo នេះថែមទៀត។
លោក Spark Ni អនុប្រធានជាន់ខ្ពស់ និងជា CMO របស់ក្រុមហ៊ុន vivo និយាយថា៖
លោក Joerg Schmitz ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Zeiss និយាយថា៖
កាលពី ២៥ ឆ្នាំមុន ក្រុមហ៊ុន Vivo យល់ដឹងយ៉ាងច្បាស់អំពីតម្រូវការខុសៗគ្នារបស់អ្នកប្រើប្រាស់ តាមរយៈការស្រាវជ្រាវរបស់ពួកគេផងដែរ។ ជាមួយនឹងការអផិវឌ្ឍ និងការស្រាវជ្រាវកាន់តែស៊ីជម្រៅនោះ ក្រុមហ៊ុន vivo បានបង្កើតនូវភាពអស្ចារ្យជាច្រើននៅក្នុងការថតរូប ដែលមានការជឿជាក់ពីអ្នកប្រើប្រាស់ជាច្រើន។ នៅក្នុងសករាជនៃការថតរូបនេះ ក្រុមហ៊ុន Vivo បានចូលរួមយ៉ាងខ្លាំងនៅក្នុងរបកគំហើញនៃបច្ចេកវិទ្យា នៃការថតរូបភាពនេះ។
ជាលទ្ធផល ក្រុមហ៊ុន vivo ចាត់ទុកថា ភាពច្នៃប្រឌិតទៅលើការថតរូបភាពនេះ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់តម្រូវការរបស់អ្នកប្រើប្រាស់។ មកទល់ពេលនេះ ក្រុមហ៊ុន Vivo បានបង្កើតនូវមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍទៅលើការថតរូបនេះជាច្រើន ដែលមានបុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍ (R&D) នេះ ច្រើនជាង ៧០០ នាក់ផងដែរ។
ក្រុមហ៊ុន vivo និង ZEISS មានគោលដៅរួមគ្នា ជាមួយនឹងការផ្តោតទៅលើបច្ចេកវិទ្យាប្រណីត និងបច្ចេកវិទ្យា cutting-edge ថែមទៀត។ នេះគឺជាការត្រួសត្រាយផ្លូវសម្រាប់ភាពច្នៃប្រឌិតជាច្រើន និងការកំណត់នូវមូលដ្ឋានដ៏រឹងមាំ ទៅលើភាពជាដៃគូយុទ្ធសាស្រ្តរបស់ពិភពលោក ក្នុងការថតរូបភាពថែមទៀតផង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]