ហ្វីលីពីន៖ ប្រហែលជាអ្នកលេងក្នុងបណ្តាញសង្គមហ្វេសប៊ុក បានដឹងរួចមកហើយ ពីរឿងរ៉ាវរបស់ ជនជាតិហ្វីលីពីន ២គ្រួសារ ដែលមានទំនាស់នឹងគ្នា រហូតឈានដល់ ការបាញ់បោះ សេរី គ្មានខ្លាចញញើតសូម្បីតែបន្តិច ហើយវីដេអូបាញ់បោះ ក៏ត្រូវបានសាយភាយ ពេញបណ្តាញសង្គម រហូតមនុស្សគ្រប់គ្នា មានការខឹងសម្បារ ជាមួយនឹង រឿងនេះយ៉ាងខ្លាំង។ ហើយពេលនេះ រឿងមួយនេះដែរ ធ្វើឲ្យ ប្រជាជនជាច្រើន បានតវ៉ាប្រឆាំង ព្រោះបាញ់បោះ និងសម្លាប់មនុស្ស ដោយគ្មានហេតុផល។

ចំពោះដំណើរដើមទង គឺជនសង្ស័យ មានឈ្មោះJonel Nuezca បានទៅផ្ទះ អ្នកជិតខាង ជាមួយនឹងកូនស្រីរបស់ខ្លួន ដោយសារតែ ពួកគេ លេងល្បែងកម្សាន្តលេង នៅក្នុងផ្ទះធម្មតា ប៉ុន្តែតាមពិត គោលដៅដែលជនសង្ស័យ ទៅផ្ទះជនរងគ្រោះ គឺដើម្បីទៅចាប់ជនរងគ្រោះ ចូលគុកតែម្តង ដោយមិនដឹងថា គុំគួនគ្នា រឿងអ្វីពីមុនមកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅពេលទៅដល់ ស្រាប់មានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង តែម្តាយជនរងគ្រោះ បានចាប់ឃាត់ កូនគាត់ ឲ្យនៅស្ងៀម ដើម្បីកុំឲ្យមានរឿងធំ តែស្រាប់តែ កូនស្រីជនសង្ស័យ បានស្រែកខ្លាំង ទៅម្តាយជនរងគ្រោះថា «ប៉ារបស់រូបគេ ជាប៉ូលីស» ស្រាប់តែ ពេលនោះ ម្តាយជនរងគ្រោះ ឆ្លើយ និងបែបច្រៀងថា «I don''t Care» ទៅតាមបទចម្រៀងកូរ៉េ របស់ក្រុម2ne1។ មិនបានប៉ុន្មាន ជនសង្ស័យ ក៏ទាញកាំភ្លើង បាញ់ចំកណ្តាលក្បាល របស់ម្តាយជនរងគ្រោះ និងជនរងគ្រោះ ស្លាប់យ៉ាងវេទនា ក្នុងថ្លុកឈាម។

យ៉ាងណាមិញ រឿងរ៉ាវមួយនេះ បានចាក់ដោតបេះដូងមហាជន និងអាណិតអាសូរ ទៅកាន់ជនរងគ្រោះ ដែលមិនសម នឹងស្លាប់បែបនេះ ព្រោះរឿងតូចតាចយ៉ាងដូច្នោះសោះ ហើយជាពិសេស ពួកគេ ក៏បានជះកំហឹង យ៉ាងខ្លាំង ទៅកាន់កូនស្រីជនសង្ស័យ ដោយសារតែរូបគេ បានស្រែកដាក់ ម្តាយជនរងគ្រោះ ទើបធ្វើឲ្យរូបគាត់ បានស្រែកតបទៅវិញ ហើយទីបំផុត ក៏មានការបាញ់សម្លាប់បែបនេះ។  ហើយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏គេធ្វើការបង្ហោះរូបក្មេងនោះ ជាសារធាណៈ ដោយជេរថា ក្មេងចង្រៃ ឬក្មេងបិសាចជាដើម ដែលធ្វើឲ្យមនុស្សស្លាប់ នៅនឹងមុខ។ បច្ចុប្បន្ន ជនសង្ស័យ Jonel Nuezc ក៏ត្រូវបានសមត្ថកិច្ចចាប់បាន និងផន្ទាទោសទៅតាមផ្លូវច្បាប់៕

ចំពោះវីដេអូបាញ់សម្លាប់ ជនរងគ្រោះ ខ្មែរឡូត មិនអាចដាក់បានទេ ព្រោះសាហាវពេក៖

ជនរងគ្រោះ និងម្តាយជនរងគ្រោះ
កូនស្រី ជនសង្ស័យ
 ជនសង្ស័យ
ពេលមានរឿង
 ជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]