ភ្នំពេញ៖ តូតាល់​កម្ពុជា​ គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ​ឈានមុខគេលំដាប់អន្តរជាតិមួយនៅក្នុងប្រទេស​ ដែលកំពុងតែធ្វើទីផ្សារលើផលិតផលនិង​​សេវាកម្ម​ ដែល​ផ្តោត​សំខាន់​លើប្រេងឥន្ធនៈនិង​ប្រេង​រំអិល​ ​នឹងកំពុង​បើកសម្ពោធសេវាកម្មលាងរថយន្តដោយស្វ័យប្រវត្តិដំបូង​បំផុត​នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

TOTAL Wash
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អំពី Total Wash


តូតាល់ គឺត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនលំដាប់ពិភពលោកដែលកំពុងកាន់កាប់ និងកំពុងធ្វើ​ ការវិនិយោគលើ​ឃ្លាំង​ស្តុកប្រេងឥន្ធនៈ​ ​ប្រេង​រំអិលនិង​ស្ថានីយ​​​ ប្រកប​ដោយ​ស្តង់ដារ​ខ្ពស់បំផុត ។ ក្រុមហ៊ុន តូតាល់ ក៏ផ្តល់ជូននូវសេវាកម្មចម្បងៗជាច្រើនទៀតទៅកាន់បណ្តាអតិថិជនជាច្រើនទូទាំងពិភពលោកផងដែរ។ យោងតាមការស្ទាបស្ទង់មតិ​អតិថិជនប្រចាំឆ្នាំដែលធ្វើឡើងដោយ Statista ក្នុងនាមជា TESTBILD បានបង្ហាញថា TOTAL Wash ដណ្តើមបានពានរង្វាន់ឆ្នើមជាក្រុមហ៊ុនដែលមានផលិតផល និងសេវាកម្មល្អឥតខ្ចោះលំដាប់ពិភពលោក (Best Quality Services) ៣ ឆ្នាំជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ ២០១៧ ដល់ ២០១៩ នៅក្នុងប្រទេសអាឡឺម៉ង់។ ឥឡូវនេះសេវាកម្មដ៏អស្ចារ្យនោះមានវត្តមានជា​ផ្លូវការ​​​នៅរាជធានីភ្នំពេញ​​​ក្នុងព្រះរាជាណាចក្រកម្ពុជាហើយ។

TOTAL Wash

សេវាកម្មផ្សេងៗ

Total Wash មាន​កញ្ចប់សេវា​កម្ម​ ៣​ប្រភេទ​​សម្រាប់អតិថិជនដូចជា៖ លាងរហ័ស (Quick wash), លាងបែបស្តង់ដារ​ (Standard) និងលាងបែបព្រីមៀម (Premium) ជាមួយនឺ​ងតម្លៃសមរម្យបំផុត។ជាក់ស្តែងសម្រាប់សេវាកម្ម លាង​រហ័ស (Quick wash) មានតម្លៃចាប់ពី ១២០០០រៀល​​​ ដល់​​​​​ ២០០០០រៀល​​ ដែលធ្វើការលាងសម្អាតរថយន្តរបស់អ្នកបានស្អាតបំផុតហើយ​ចំណាយពេលប្រមា​ណជា ៦ នាទីប៉ុណ្ណោះ។​ ដោយឡែកសម្រាប់កញ្ចប់សេវាកម្ម លាងបែប ព្រីមៀម (Premium) វិញផ្តល់ជូននូវសេវាកម្មលាងសម្អាតពិសេសបំផុតជាមួយនឹង៖ ការសម្អាតផ្នែកខាងក្នុង ស្ទីម ខាត់ និងប៉ូលាឱ្យថ្មី។ Total Wash ផ្តល់ជូនសេវាកម្មលាងសម្អាតដោយប្រើបច្ចេកវិទ្យា ពពុះហ្វូម និងបច្ចេកវិទ្យាសម្ពាធទឹកខ្លាំង ដែលមានអានុភាពលាងសម្អាតរថយន្តរបស់លោកអ្នកបានស្អាតបំផុត ដូច្នេះទោះរថយន្តរបស់អ្នកប្រឡាក់ខ្លាំងប៉ុណ្ណាក៏អាចលាងបានស្អាតល្អ និងមើលទៅថ្មីដែរ!

តារាងតម្លៃ

លោក   Asif IQBAL ដែលជាអគ្គ​នាយកក្រុម​ហ៊ុន​ តូតាល់កម្ពុជា​ បានសម្តែងការរំភើបរបស់គាត់សម្រាប់ការខិតខំប្រឹងប្រែងចុងក្រោយនេះ ហើយលោកក៏កំពុងទន្ទឹងរង់ចាំនូវការរីកចម្រើនទៅមុខជាបន្តទៀត។ លោក Asif IQBAL ក៏បាន​បន្ថែមទៀតថា៖

  លោក   Asif IQBAL

លោកក៏បានមានប្រសាសន៍ទៀតថា 

    លោក   Asif IQBAL
      លោក   Asif IQBAL

លោកបានបន្ថែមទៀតថា 

      លោក   Asif IQBAL
TOTAL Wash

សូមបញ្ជាក់ថា TOTAL Wash មាន 2 ទីតាំងដំបូងគេ កំពុង​បើកដំណើរការនៅស្ថានីយ តូតាល់​ ពោធិចិនតុង​ទល់​មុខ​អគារ​អ៊ែត​វូត​​ និងមួយទីតាំងទៀតនៅស្ថានីយ​ តូតាល់​សាតូដូ​  ក្បែរអាង​ទឹក​ស្តាតអូឡាំពិច។ អ្វីដែលពិសេសបំផុតនៅ TOTAL Wash គឺផ្តល់ជូននូវកម្មវិធីប្រូម៉ូសិនពិសេសៗជាច្រើនដូចជា៖ លាងរថយន្តឥតគិតថ្លៃ និងការបញ្ចុះតម្លៃពិសេសជូនអតិថិជនទាំងអស់កំឡុងពេលបើកសម្ពោធនេះរហូតដល់អស់ពីស្តុក។

ព័ត៌មានទំនាក់ទំនងអំពី Total Wash
ផ្នែកប្រព័ន្ធផ្សព្វផ្សាយ៖ កញ្ញា ឆាយ​ កក្កដា  តាមរយៈលេខទូរស័ព្ទ៖ 061 555 185 ឬតាមរយៈ​

អ៊ីម៉ែល៖ [email protected]

TOTAL Wash
TOTAL Wash
TOTAL Wash
TOTAL Wash

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]