នៅ​ក្នុង​យុគ​សម័យ​ដ៏​ទំនើប​នេះ​ មនុស្ស​​រាល់​គ្នា​តែង​តែ​ប្រឈម​មុខ​នឹង​បញ្ហា​ស្រ្តេស​​ មិន​ថា​បុរស​​ ឬ​នារី​​ឡើយ​។ ប៉ុន្តែ​សម្រាប់​ស្រីៗ​វិញ មាន​តិចនិក​ពិសេស​ចំនួន​៧ អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ស្រេ្តស​នេះ​បាន។ តើ​ជា​អ្វី​ខ្លះ​ទៅ?​

​​​​​​១. គិត​​មុន​​ឆ្លើយ​តប

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការ​ដើរ​លំហែ​នៅ​ជិត​ៗ​ផ្ទះ​ ដោយ​ស្រូប​យក​​ខ្យល់​អាកាស​​បរិសុទ្ធ​ មាន​អត្ថប្រយោជន៍​​ជាច្រើន​ដល់​សុខភាព​ផ្លូវ​ចិត្ត​​។ នៅ​ពេល​ដែល​យើង​​មាន​អារម្មណ៍​ល្អ​ យើង​នឹង​​អាច​ដោះស្រាយ​បញ្ហា​ផ្សេងៗ​បាន​យ៉ាង​រលូន។ ​​ផ្ទុយ​ទៅ​វិញ​ ​​បើសិនជា​យើង​​ព្យាយាម​ឆ្លើយតប​​ទៅ​នឹង​បញ្ហា​ដែល​នៅ​ចំពោះ​មុខ ​នៅ​ពេល​ដែល​យើង​កំពុង​តែ​មួម៉ៅ​នោះ​ វា​​នឹង​​ធ្វើ​ឲ្យ​យើង​ខូច​ប្រយោជន៍​ជាក់ជា​មិនខាន​។ ដូច​នេះ​ មុន​នឹង​ឆ្លើយតប​ទៅ​កាន់​​អ្នក​ណា​ម្នាក់​ជាមួយ​នឹង​កំហឹង​​​ ចូរ​រាប់​ឲ្យ​ដល់​៥​ជា​មុន​សិន​។

២. ហ៊ាន​និយាយ​ថា​ទេ!

ការ​​ទទួល​យក​នូវ​​រាល់​ឱកាស​ ​ក៏​ដូចជា​មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការងារ​ទាំងអស់​​របស់​ខ្លួន​​ គឺ​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ​ក៏​ពិតមែន​ ប៉ុន្តែ​វា​ប្រៀប​ដូចជា​ការ​​បន្ថែម​ស្ត្រេស​ដ៏​ច្រើន​លើសលប់​នៅ​លើ​ស្មា​ទាំងពីរ​របស់​យើង​ដូចគ្នា​ដែរ។ យ៉ាងណាមិញ​ នៅ​ពេល​ដែល​យើង​ចេះ​ផ្ដល់​អាទិភាព​ដល់​ភារកិច្ច​ដែល​សំខាន់ និង​ធ្វើ​នូវ​អ្វី​ដែល​យើង​ស្រលាញ់​ពេញ​ចិត្ត​​មុន​គេ​នោះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឆ្ពោះ​​ទៅ​រក​ភាព​ជោគជ័យ​ដោយ​មិន​ដឹង​ខ្លួន​។

៣.​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​ឯង

ជាមួយ​គ្នា​នេះ​ដែរ​ ដើម្បី​ក្លាយ​ជា​នារី​ដែល​គ្មាន​បញ្ហា​ស្រ្តេស​ យើង​ចាំបាច់​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​នឹង​ខ្លួន​ឯង​។​ ចូរ​ធ្វើ​រឿង​ណា​មួយ​​ ដែល​​អាច​ឲ្យ​យើង​សប្បាយ​ចិត្ត​ មិន​ថា​​ការ​ដើរ​ទិញ​ឥវ៉ាន់​ មើល​កុន​ ឬ​ញ៉ាំ​អាហារ​ឆ្ងាញ់ៗ​​នោះ​ទេ។​​

៤. ចេះ​លើក​លែង​ទោស​ដល់​ខ្លួនឯង​​

នៅ​ពេល​ដែល​យើង​ធ្វើ​អ្វី​មួយ​មិន​បាន​ល្អឥតខ្ចោះ​ ​ឬ​​ បង្កើត​​កំហុស​ឆ្គង​​ណាមួយ​ ចូរ​ចាំ​ថា​​​​វា​គ្រាន់​តែ​ជា​មេរៀន​​សម្រាប់​ជីវិត​យើង​ប៉ុណ្ណោះ​។ នៅ​លើ​លោក​នេះ​ មិន​មាន​អ្នក​ណា​ដែល​មិន​ចេះ​ធ្វើ​ខុស​នោះ​ទេ​ ​ដូចនេះ​ យើង​ត្រូវ​ចេះ​​អត់​ឱន​ឲ្យ​ខ្លួនឯង​ និង​រៀន​ពី​កំហុស​ឆ្គង​ទាំង​នោះ​ ដើម្បី​ធ្វើ​វា​ឲ្យ​កាន់​តែ​​ប្រសើរ​ជាង​មុន​។

៥. កម្ចាត់​អារម្មណ៍​មិន​ល្អ​

នៅ​ពេល​ដែល​យើង​​មាន​​អារម្មណ៍​​មួម៉ៅ​ ខឹង​ តប់​ប្រមល់​ ​ឬ​ពិបាក​ចិត្ត​ យើង​អាច​ងាក​មក​ធ្វើ​​សកម្មភាព​មួយ​ចំនួន​ ដែល​អាច​ឲ្យ​យើង​ចាកចេញ​ពី​អារម្មណ៍​អស់​ទាំង​នោះ​​​ ដូចជា​ការ​ហាត់​ប្រាណ​ យូហ្គា ឬ​លេង​ហ្គេម​ជាដើម។​

៦. ចេះ​រៀបចំ​ទុក​ដាក់​បាន​ល្អ

តើ​ស្រីៗ​យើង​​ដឹង​ទេ​ថា​ អ្វី​ទៅ​ដែល​បណ្ដាល​ឲ្យ​យើង​កើត​បញ្ហា​ស្ត្រេស​ដោយ​​ឥត​ប្រយោជន៍​នោះ​? នៅ​ពេល​ដែល​យើង​រក​សោ​​មិន​ឃើញ ភ្លេច​លេខ​កូដ​សម្ងាត់​ ឬ​ភ្លេច​ទូរសព្ទ​នៅ​ផ្ទះ។ល។​ យើង​នឹង​ចាប់​ផ្ដើម​មួម៉ៅ​ភ្លាម​​តែ​ម្ដង​។ ហេតុនេះ​ហើយ​ ការ​ចេះ​រៀបចំ​ទុកដាក់​ឲ្យ​​បាន​ត្រឹមត្រូវ​ ក៏​រួម​ចំណែក​​​ជួយ​ឲ្យ​ខួរ​ក្បាល​យើង​ស្រលះ​ល្អ​ផង​ដែរ​។

៧. ផ្ដល់​អាទិភាព​ដល់​ការ​គេង

​ការ​គេង ​គឺ​ជា​រឿង​សំខាន់​បំផុត។​ នៅ​ពេល​ដែល​យើង​គេង​មិន​បាន​គ្រប់គ្រាន់​​ រាងកាយ​យើង​នឹង​ចាប់ផ្ដើម​អស់​កម្លាំង​ ល្វើយ​ ក៏​ដូចជា​ងងុយ​គេង​ខុស​ធម្មតា។​ ហេតុនេះ​ហើយ​ ចូរ​គេង​ឲ្យ​បាន​៨​ម៉ោង​ ដើម្បី​ធ្វើ​ឲ្យ​​ផ្លូវ​កាយ​ និង​ផ្លូវ​ចិត្ត​របស់​យើង​​មាន​សុខភាព​ល្អ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]