កោះកុង៖ តារាកំប្លែងស្រីជើងចាស់អ្នកនាង គ្រត ជាសិល្បការិនីមួយរូបមានឈ្មោះល្បីល្បាញខ្លាំង ជាពិសេសតារារូបនេះ តែងតែធ្វើឲ្យទស្សនិកជនជាច្រើន ចាប់អារម្មណ៍ខ្លាំងសមត្ថភាពកំប្លែងតែម្ដង។ ម្យ៉ាងងតារារូបនេះ មានសម្ដីចាក់ទឹកមិនលិចនោះទេ ហើយរាល់ពាក្យពេចន៍ និងកាយវិការរបស់នាង មានភាពកំប្លុកកំប្លែងផងដែរ។

យ៉ាងណាមិញ ទោះបីចូលសិល្បៈយូរច្នាំតែនាងនៅតែអាច ធ្វើឲ្យអ្នកគាំទ្រស្រលាញ់ និងចូលចិត្ត គាំទ្រនៅស្នាដៃរបស់ខ្លួនមិនចាញ់ពេលមុនៗនោះទេ។ លើសពីនេះទៅទៀត បើក្រឡេកមកមើលជីវិតឯកជនវិញ ឃើញថាបច្ចុប្បន្នអ្នកនាង គ្រត រស់នៅយ៉ាងមានក្ដីសុខ ពោរពេញដោយសុភមង្គលខ្លាំង មិនតែប៉ុណ្ណោះ តារារូបនេះក៏កំពុងរស់នៅក្នុងជីវភាពធូរធា មានផ្ទះស្កឹមស្កៃថែមទៀងផង។ ក្នុងនោះដែរ គេសង្កេតឃើញការរស់នៅក្នុងគ្រួសារជាមួយនឹងស្វាមី និងកូនៗ ពិតជាយ៉ាងកក់ក្ដៅ មិនចាញ់ជីវិតប្ដីប្រពន្ធរបស់តារាផ្សេងៗទៀតនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកថ្មីៗនេះ តារាកម្លែងអ្នកនាង គ្រត បានបង្ហោះរូបភាពបង្ហាញផ្ទះចម្ការរបស់ខ្លួននៅតំបន់អារ៉ែង ក្នុងខេត្តកោះកុងឲ្យមហាជនបានឃើញ។ ដោយផ្ទះចម្ការរបស់តារាជើងចាស់រូបនេះ មានទេសភាពស្អាត ព្រមទាំងមានបរិយាកាសស្រស់ថ្លាគួរឲ្យចង់រស់នៅតែម្ដង ម្យ៉ាងមានដីធំទូលាយ និងដំណាំទៀតផង។ ជាពិសេសនាងបាននិយាយថា៖

សម្ដីអ្នកនាង គ្រត

គួរបញ្ជាក់ផងដែរថា មូលហេតុដែលតារាកំប្លែងរូបនេះ បង្ហាញដីចម្ការរបស់ខ្លួន ក៏ព្រោះតែមានមហាជន និងអ្នកស្គាល់គ្នាសួរនាងពីរឿងដីចម្ការនៅតំបន់អារ៉ែងខេត្តកោះកុង ទើបតារារូបនេះ ព្រមបង្ហាញផ្ទះ និងដីចម្ការយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង គ្រត
អ្នកនាង គ្រត
អ្នកនាង គ្រត
អ្នកនាង គ្រត
ផ្ទះចម្ការអ្នកនាង គ្រត
អ្នកនាង គ្រត នៅដីចម្ការ
អ្នកនាង គ្រត នៅដីចម្ការ
អ្នកនាង គ្រត នៅដីចម្ការ
ដីចម្ការអ្នកនាង គ្រត 
អ្នកនាង គ្រត នៅដីចម្ការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]