កូរ៉េខាងត្បូង ៖ ជាការពិតណាស់ Lisa សមាជិកក្រុម BLACKPINK រូបនេះនាងគឺជនបរទេស មកពីប្រទេសថៃ ផ្លាស់មករស់នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញក្ដីស្រមៃធ្វើជាតារា Kpop ។
ជាមួយគ្នានេះដែរ ដោយសារតែកេរ្តិ៍ឈ្មោះរបស់តារាជនជាតិថៃរូបនេះ ត្រូវបានផ្សព្វផ្សាយទូទាំងពិភពលោក ជាមួយទេពកោសល្យជាច្រើន រួមមានការច្រៀងរ៉េប រាំ សម្ដែង និងជាអ្នកផ្សព្វផ្សាយផលិតផលម៉ាកល្បីៗជាច្រើន ទើបនាងបានក្លាយជាតារាស្រីជនជាតិថៃតែម្នាក់ ដែលទទួលបានការគាំទ្រខ្លាំងមិនធម្មតា។
ជាក់ស្ដែង ដោយមើលឃើញពីភាពលេចធ្លោរបស់ Lisa Main Dancer ប្រចាំក្រុមរូបនេះហើយ នៅក្នុងបទសម្ភាសន៍មួយរបស់លោកប្រធានាធីបតីកូរ៉េខាងត្បូង Moon Jae In លោកក៏បានលើកឡើងថា Lisa នាងគឺជាកត្តាមួយ ដែលធ្វើឲ្យទំនាក់ទំនងរវាងប្រទេសថៃ និងប្រទេសកូរ៉េខាងត្បូង កាន់តែមានភាពជិតស្និទនឹងគ្នា។
មិនតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់បន្ថែមទៀតថា ប្រទេសទាំងពីរ (ថៃ និងកូរ៉េខាងត្បូង) មានការចង់ដឹង និងចង់ស្វែងយល់ពីគ្នាទៅវិញទៅមក ជាពិសេសចំនួននៃភ្ញៀវទេសចរណ៍ កាន់តែច្រើនឡើងរាប់លាននាក់ ដែលធ្វើដំណើរពីមួយឆ្នាំទៅមួយឆ្នាំចេញចូលប្រទេសកូរ៉េ ព្រមទាំងមានមនុស្សជាង ៤ ម៉ឺននាក់ នៅក្នុងប្រទេសថៃ កំពុងរៀនភាសាកូរ៉េ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]