ភ្នំពេញ៖ កាលពីថ្ងៃទី 22 ធ្នូ 2020 ថ្មីៗនេះ នៅទីក្រុងក្រុងសិនជិនប្រទេសចិន ក្រុមហ៊ុន OPPO បានប្រកាសបង្កើតមន្ទីរពិសោធន៍ច្នៃប្រឌិតថ្មី 5G នៅមជ្ឈមណ្ឌល Hyderabad R&D របស់ខ្លួន ដើម្បីបន្តការអភិវឌ្ឍបច្ចេកវិទ្យាផលិតផលជាស្នូល និងខ្លឹមៗបន្ថែមទៀត សម្រាប់ប្រព័ន្ធអេកូឡូស៊ីដែលទាក់ទិននឹងប្រពន័្ធ 5G។ ការបង្កើតមន្ទីរពិសោធន៍ថ្មីនេះ គឺជាយុទ្ធសាស្រ្ត និងសកម្មភាពប្រកបដោយមហិច្ឆតាសម្រាប់ OPPO ដោយសារតែអាចជម្រុញបន្ថែមទៀតនូវការធ្វើពាណិជ្ជកម្មនៃ 5G ខណៈពេលដែលបង្កើនសមត្ថភាព និងវត្តមានបច្ចេកវិទ្យារបស់ឥណ្ឌា ដែលបានពន្លឿនយ៉ាងលឿន និងបានឆាប់រហ័សក្នុងវិស័យនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Levin Liu នាយកផ្នែកវិទ្យាសា្ថនស្រាវជ្រាវនៃក្រុមហ៊ុន OPPO បានមានប្រសាសន៍ថា៖
លោកបានបន្ថែមថា៖
ការអភិវឌ្ឍត្រូវបានផ្សាភ្ជាប់ទៅនឹងយុទ្ធសាស្រ្តនៃផ្លាកយីហោ ដែលបានប្រកាសនាពេលថ្មីៗមានឈ្មោះថា 3+N +X នេះដែល N តំណាងឱ្យចំនួននៃសមត្ថភាពបច្ចេកវិទ្យាសំខាន់ៗ ដែល OPPOបាននាំមុខក្នុងនោះរួមមាន 5G, AI និងបច្ចេកវិទ្យាបណ្តាញតភ្ជាប់។ មន្ទីរពិសោធន៍នេះនឹងចូលរួមចំណែកក្នុងការជំរុញការវិវត្តន៍ផ្នែកបច្ចេកវិទ្យានៅលើវិស័យទាំងនេះ។ OPPO ដែលជាអ្នកដើរតួយ៉ាងសកម្មក្នុងបច្ចេកវិទ្យា 5Gបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតស្តង់ដារ 5G ការអភិវឌ្ឍលើផលិតផល កម្មវិធីផ្សេងៗ និងការច្នៃប្រឌិតថ្មីៗប្លែក។ OPPO ក៏ជាក្រុមហ៊ុនផលិតឧបករណ៍តែមួយគត់ ដែលរួមចំណែកដល់ការជំរុញជាសកលសម្រាប់ស្តង់ដារតែមួយនៃ 3GPP ក្នុងឆ្នាំ 2015។
គិតត្រឹមខែកញ្ញាឆ្នាំ 2020 ក្រុមហ៊ុន OPPO បានដាក់សំណើរជាង 3000 ដែលទាក់ទងទៅនឹងបច្ចេកវិទ្យា និងស្តង់ដារ 5G ទៅ 3GPP ហើយបានប្រកាសប៉ាតង់ស្តង់ដារដ៏ធំរួមនៃបច្ចេកវិទ្យា 5G ចំនួនជាង 1000 ប៉ាតង់ ដល់ ETSI។ លើសពីនេះទៀតក្រុមហ៊ុន OPPO ស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 នៅលើពិភពលោក ដែលឈានមុខក្នុងការប្រកាសប៉ាតង់ស្តង់ដារដ៏ធំរួមនៃបច្ចេកវិទ្យា 5G បើយោងតាមស្ថាប័នសាជីវកម្មស្រាវជ្រាវរបស់ជប៉ុន NGB Corporation។ OPPO កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូឈានមុខគេក្នុងវិស័យឧស្សាហកម្មបច្ចេកវិទ្យានេះដូចជា Ericsson និង Qualcomm ដើម្បីពន្លឿនការធ្វើពាណិជ្ជកម្មនៃ 5G នៅក្នុងទីផ្សារពិភពលោក។
នៅឆ្នាំនេះក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ដោយជោគជ័យនៃការហៅជាសំឡេង និងទិន្នន័យ (Voice and Data Call) តាមរយៈបណ្តាញ 5G ដែលបានដំណើរការពាណិជ្ជកម្មក្នុងប្រទេសស្វ៊ីស។ លើសពីនេះទៀត OPPO ក៏បានធ្វើការហៅទូរស័ព្ទតាមអ៊ិនធឺណិត 5G WhatsApp លើកដំបូងពីប្រទេសឥណ្ឌាផងដែរ។ គិតត្រឹមថ្ងៃនេះ OPPO បានសហការជាមួយក្រុមហ៊ុន និងសាជីវកម្មជាង 50 នៅទូទាំងពិភពលោកដើម្បីផ្តល់សេវា 5G។ OPPO បានបោះជំហានដោយជោគជ័យលើជំហរបច្ចុប្បន្នរបស់ខ្លួនក្នុងនាមជាអ្នកជម្រុញភាពជឿនលឿនផ្នែកបច្ចេកវិទ្យា និងបន្តការប្តេជ្ញាចិត្ត ក្នុងការច្នៃប្រឌិតថ្មីៗប្លែកឈានមុខ។ OPPOក៏នឹងបង្កើតមន្ទីរពិសោធន៍ចំនួន 3បន្ថែមទៀតនៅក្នុងប្រទេសឥណ្ឌា ដោយផ្តោតលើបច្ចេកវិទ្យា និងជំនាញពិសេសរៀងៗខ្លួន ពិសេសលើបច្ចេកវិទ្យាកាមេរ៉ា សមត្ថភាពកម្លាំងម៉ាស៊ីន និងថាមពលថ្ម។ មន្ទីរពិសោធន៍ទាំងនេះ នឹងផ្តោតលើការអភិវឌ្ឍបច្ចេកវិទ្យាចុងក្រោយ និងទំនើបបំផុត សម្រាប់ការប្រើប្រាស់នៅជុំវិញពិភពលោក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]