កូរ៉េខាងត្បូង ៖ អ្នកគាំទ្រក្រុមតារាចម្រៀងប្រុស BTS ប្រាកដជាជ្រាបច្បាស់ហើយ ពីទេពកោសល្យរបស់ Jungkook មិនត្រឹមតែ ច្រៀង រាំ និងសម្តែង តែប៉ុណ្ណោះទេ លោកក៏នៅមានសមត្ថភាពលាក់កំបាំងមួយទៀត នោះគឺការធ្វើត្រាប់តាមសមាជិកផ្សេងទៀតក្នុងក្រុមផងដែរ ។

Jungkook
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ ទេពកោសល្យនៃការធ្វើត្រាប់របស់លោក បានត្រឡប់មកអង្រួនចិត្តហ្វេនៗសារជាថ្មី បន្ទាប់ពី Jungkook បានធ្វើត្រាបតាមឪពុករបស់ Suga។ កាលពីយប់មិញថ្ងៃទី ២២ ខែ ធ្នូ នេះ Run BTS បានចេញផ្សាយវគ្គទី ១២១ ដែលក្នុងហ្គេម មានជនក្បត់ ហើយតម្រូវឲ្យសមាជិកក្រុម ស្វែងរកជនក្បត់នោះ។

Suga

ក្រោយមក គ្រប់គ្នាបានដាក់ការសង្ស័យទៅលើ Jungkook គឺជាជនក្បត់ ដោយសារតែតួអង្គរបស់ Jungkook នៅពេលនោះជាអ្នកលេងហ្គេម លោកត្រូវការលុយ ដើម្បីបង់ថ្លៃអគ្គីសនីហ្គេមរបស់លោក តែ Jungkook នៅតែប្រកែកថា មិនមែនជាលោកទេ។

Jungkook

បន្ទាប់ពី Jin និង Suga នៅតែចោទ Jungkook ​ដដែលៗ លោកបានក្រោកឈរ ហើយនិយាយដោយធ្វើសម្លេងរបស់លោកឲ្យគ្រលរថា ៖

Jungkook

បន្ទាប់ពី Jungkook និយាយចប់ Suga ក៏បានតបថា ៖

Suga
BTS
Suga

បន្ទាប់ពី Suga និយាយប្រយោគរបស់លោកចប់ សមាជិកផ្សេងទៀតក៏ផ្ទុះសំណើចឡើងព្រមគ្នាតែម្តង៕

Jhope

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]