កូរ៉ខាងត្បូង៖ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង SsangYong Motor បានប្រកាសក្ស័យធន បន្ទាប់ពីមិនអាចសងបំណុលម្ចាស់បំណុលជាច្រើនមក។ ក្រុមហ៊ុន SsangYong ដែលមានភាគហ៊ុន75ភាគរយកាន់កាប់ដោយក្រុមហ៊ុនផលិតរថយន្តឥណ្ឌា Mahindra & Mahindra បានដាក់ពាក្យប្រកាសក្ស័យធនទៅតុលាការ និងបានព្រមានពីការប៉ះពាល់ដ៏ធំធេងដល់ប្រតិបត្តិការរបស់ខ្លួន បន្ទាប់ពីមិនអាចសងប្រាក់កម្ចីប្រហែល 135លានដុល្លារ ទៅធនាគារអភិវឌ្ឍកូរ៉េ (KDB) និងធនាគារបរទេសជាច្រើនទៀត។
ទោះបីជាទីក្រុងសេអ៊ូលបានដាក់ចេញនូវវិធានការជំនួយហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក ដើម្បីជួយបន្ទាន់នូវពាណិជ្ជកម្មណាដែលរងការប៉ះពាល់ដោយសារជំងឺកូវីដ អ្នកវិភាគជឿជាក់ថារដ្ឋាភិបាលកូរ៉េខាងត្បូងនឹងមិនធ្វើដូច្នេះចំពោះក្រុមហ៊ុនដែលមានអ្នកវិនិយោគបរទេសនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមមន្រ្តីមានការព្រួយបារម្ភថា ការជួយស្រោចស្រង់ SsangYong ដើម្បីជួយការងារក្នុងស្រុក គឺជាការបញ្ជូនសញ្ញាដ៏ខុសមួយទៅក្រុមហ៊ុនផលិតរថយន្តដែលមានអ្នកវិនិយោគបរទេសដទៃទៀត។ ប្រសិនបើរដ្ឋាភិបាលជួយក្រុមហ៊ុន SsangYong នោះ GM Korea ក៏អាចស្នើសុំការគាំទ្រផ្នែកហិរញ្ញវត្ថុជាបន្តទៀត ហើយក្រុមហ៊ុន Renault Samsung ក៏អាចធ្វើសកម្មភាពស្រដៀងគ្នានេះបានដែរ។ លោក Lee Hang-koo ទីប្រឹក្សាប្រតិបត្តិនៃវិទ្យាស្ថានបច្ចេកវិទ្យារថយន្តកូរ៉េបានមានប្រសាសន៍ថា វាមិនអាចជួយសង្គ្រោះមនុស្សគ្រប់គ្នាបានទេ។
ក្រោយការដាក់ពាក្យទៅតុលាការ Ssangyong នឹងមានពេលបីខែដើម្បីលក់ក្រុមហ៊ុននេះទៅឱ្យអ្នកថ្មី ឬចរចាជាមួយម្ចាស់បំណុល។ Ssangyong បានបដិសេធមិនធ្វើអត្ថាធិប្បាយថាតើខ្លួនរំពឹងថានឹងទទួលបានថវិកាសង្គ្រោះពីរដ្ឋាភិបាល ឬយ៉ាងណានោះទេ។
បញ្ហារបស់ក្រុមហ៊ុនផលិតរថយន្តនេះកាន់តែធ្ងន់ធ្ងរ គឺមកពីតម្រូវការទិញរថយន្តមានការធ្លាក់ចុះដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកាន់តែខ្លាំង និងមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សាររថយន្ត SUV ។ ការលក់យានយន្តរបស់ខ្លួនបានធ្លាក់ចុះជាង20ភាគរយ ក្នុងចន្លោះខែមករានិងវិច្ឆិកា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]